ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី“សម្ពោធអគារមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប” ជាមួយ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថានៅពេលដែលប្រជាពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិនឹងមានកម្លាំងពលកម្មរឹងមាំដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
|
|
ដូច្នេះហើយ ការអភិវឌ្ឍន៍វិស័យសុខាភិបាល រួមទាំងការពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្រ្ដក្នុងការព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ គឺជារឿងសំខាន់មួយ។សម្តេចនាយករដ្ឋមន្រ្តីក៏បានជំរុញការធ្វើទំនើបកម្មវិស័យសុខាភិបាល ពង្រឹងសមត្ថភាព និងពង្រីកវិសាលភាព ដោយចាប់ផ្តើមពីការពង្រីកមន្ទីពេទ្យ ដើម្បីផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាព។ដល់ការធ្វើទំនើបកម្ម ការកសាងសមត្ថភាព និងការពង្រីកវិស័យសុខាភិបាល ដោយចាប់ផ្តើមពីការពង្រីកមន្ទីរពេទ្យក្នុងតំបន់ ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។សម្តេចបានសង្កត់ធ្ងន់ថា ទំនើបកម្មនៃមន្ទីរពេទ្យ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការផ្តល់សេវាថែទាំសុខភាពអោយបានទូលំទូលាយ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នេះមានកម្ពស់៤ជាន់ ត្រូវបានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ដោយបានចំណាយថវិការជិត២០លានដុល្លារ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាន់តែល្អប្រសើរ៕
Post a Comment