ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ“ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា សម្តេចមិនចង់ប្រើឈ្មោះសម្តេចលើប្រព័ន្ធសិក្សាគំរូថ្មីព្រោះមិនចង់ឲ្យមានឈ្មោះច្រើន។
|
|
ការបដិសេធនេះបន្ទាប់ពីការដាក់ដំណើរការប្រព័ន្ធអប់រំថ្មី និងទទួលបានលទ្ធផលបន្តិចម្តងៗកាន់តែខ្លាំងឡើងហើយនោះក្រសួងអប់រំ បានបន្តខិតខំបន្តយន្តការរបស់ខ្លួនក្នុងការពង្រីកវិសាលភាពនៃការអប់រំជំនាន់ថ្មីបន្ថែមទៀតស្របពេលជាមួយនឹងការពង្រីកបន្ថែមលើយន្តការរបស់ខ្លួននេះ រដ្ឋមន្ត្រីក្រសួងអប់រំធ្លាប់បានលើកជាយោបល់ ដាក់ឈ្មោះសម្តេចធិបតី លើប្រព័ន្ធសិក្សាអប់រំគំរូថ្មីជំនាន់ទី៣តែត្រូវបានសម្តេចបដិសេធ។ការលើកឡើងរបស់សម្តេចធិបតីនេះក៏ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថាមិនចង់ឱ្យមានឈ្មោះច្រើនពាក់ព័ន្ធនឹងការអប់រំព្រោះសម្តេចថានឹងផ្ទេរមកជាស្តង់ដារតែមួយនៅថ្ងៃខាងមុខ ។សម្តេចធិបតីបានបញ្ជាក់ថា"គោលដៅរបស់យើងការអនុវត្ត នេះ ជាគម្រោងគំរូ ពេលដែលបានដើរយ៉ាងណា ឆ្នាំក្រោយយើងនឹងផ្គុំគ្នា ចែកគ្នា ផ្គុំគ្នាទៅជាសាលាគំរូតែមួយរបស់អប់រំទេ។ចឹងខ្ញុំសូមបញ្ជាក់ ថាមានពីរគំរូហើយឥឡូវបង្កើតគំរូទី៣មួយទៀត" ។សម្តេចធិបតីក៏បានប ញ្ជាក់ទៀតថា"ថ្ងៃមុន ឯកឧត្តម ហង់ ជួនណារ៉ុនសួរខ្ញុំថា គួរតែដាក់អីឥឡូវ ដាក់សាលាគំរូសម្តេចធិបតី មិនបាច់ទេ"។សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា កុំបង្កើតឈ្មោះច្រើនពេកយើងសាលាគង់តែថ្ងៃណាមួយពេលដែលយើងរករូបមន្តឃើញ យើងចែករំលែក ហើយផ្ទេរទៅឱ្យក្រសួងអប់រំ ដើម្បីទទួលខុសត្រូវជាសាលាស្តង់ដារតែមួយនោះទេហើយថ្ងៃក្រោយនៅពេលដែលយើងមានលទ្ធភាព គ្រប់គ្រាន់ សាលាយើងទាំងអស់ នឹងចង់ឱ្យក្លាយទៅជាសាលាដែលមានសមត្ថភាព ដូចសាលាជំនាន់ថ្មីទាំងអស់ ហើយនេះគឺជាអ្វីដែលយើងចង់បាន នៅពេលដែលថវិកាយើងដល់ ឱ្យពេញម៉ោង ហើយអាចបំពាក់ឧបករណ៍ច្រើន ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា៖ “បើយើងអត់ធ្វើអ្វីទាំងអស់១០ឆ្នាំនេះ តែ២លាននាក់នេះគាត់អត់បានទទួលអ្វីទាំងអស់ចឹងយើងខិតខំឆ្នៃប្រឌិត រកវិធីដើម្បីធ្វើនេះហើយគឺជាអ្វី ដែលខ្ញុំសូមបញ្ជាក់នៅទីនេះ"។សម្តេចធិបតី មានប្រសាសន៍ថាយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃអង្គសន្និបាត រយៈពេល៣ថ្ងៃនេះគឺវាមិនខុសគ្នាអីពីការគិតរបស់ប្រជាពលរដ្ឋទូទៅនោះទេ ព្រោះយើងបានចុះស្ទង់មតិរួចហើយថាពួកគាត់ចង់បានសាលាល្អឱ្យកូនរៀន មានមូលដ្ឋានគ្រឹះរឹងមាំចង់បានវិន័យចង់បានការរៀន ច្រើនម៉ោង ដើម្បីកុំឱ្យកូនទំនេរច្រើនពេក។ដូច្នេះអ្វីដែលជាការចាំបាច់នៅក្នុងការធានាគុណភាពធនធានមនុស្សនេះគឺទាល់តែកសាងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ដែលជាកិច្ចការសំខាន់។សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលសម្តេចអញ្ជើញទៅក្រៅប្រទេសសម្តេចតែងតែប្រាប់ទៅបរទេសថា កម្ពុជាបណ្តុះបណ្តាលធនធានមនុស្សបានច្រើនណាស់ហើយមានលទ្ធភាពអាចចាប់យកបច្ចេកវិទ្យាអ្វីៗបានទាំងអស់។អ៊ីចឹងការអប់រំរបស់យើងគឺត្រូវតែខ្លាំងហើយត្រូវបង្រៀនឬបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឱ្យត្រូវតាមជំនាញនីមួយៗដែលពួកគាត់ត្រូវទៅបំពេញការងារនាពេលអនាគត ដោយសម្តេចលើកជាឧទាហរណ៍ថាបើគាត់នឹងធ្វើជាអ្នកបញ្ជារ៉ូបូតនៅក្នុងរោងចក្រផលិតរថយន្តត្រូវតែបណ្តុះបណ្តាលជំនាញនៃការបញ្ជារ៉ូបូតដល់គាត់ ដោយមិនត្រូវបណ្តុះបណ្តាលខាងផ្នែកគណនេយ្យដល់គាត់នោះទេ។សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា កំណែទម្រង់របស់យើងមានច្រើនណាស់ ដោយយើងមិនចាំបាច់ថាត្រូវធ្វើ១ឆ្នាំឱ្យអស់ឬ៥ឆ្នាំឱ្យអស់នោះទេ ។ប៉ុន្តែត្រូវតែចាប់ផ្តើមធ្វើវាជាជំហានៗដើម្បីជាការឆ្លើយតបទៅនឹងការធានានូវគុណភាពនៃការបណ្តុះបណ្តាលរបស់យើង ដោយគុណភាពទាំងអស់ ទាំងចំណេះដឹងនៅក្នុងខ្លួន ទាំងឥរិយាបថ ទាំងវិន័យ សីលធម៌ផ្សេងៗ តែសំខាន់បំផុតគឺការដោះស្រាយបញ្ហាដែលយើងខ្វះខាតនៅចំពោះមុខ ដោយយើងមិនត្រូវអង្គុយរង់ចាំទាល់តែមានអ្វីៗសព្វគ្រប់ទើបបានយើងធ្វើនោះទេអ្វីដែលមាននៅក្នុងដៃសូមច្នៃធ្វើទៅដើម្បីឱ្យសម្រេចបាននូវភារកិច្ចរបស់យើង។ក្នុងឱកាសនេះសម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវការកោតសសើរចំពោះក្រសួងអប់រំយុវជន និងកីឡាដែលបានកែលម្អកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនមួយចំនួន រួមទាំងវិធីសាស្ត្របង្រៀនថ្មី ដោយក្រសួងបានអនុវត្តកំណែទម្រង់សាលារៀនយ៉ាងសកម្មសំដៅទទួលបាននូវសាលារៀនល្អនាយកសាលាល្អគ្រូបង្រៀនល្អបរិស្ថានសាលារៀនល្អនិងមានការចូលរួមយ៉ាងផុលផុសពីសំណាក់សហគមន៍គ្រួសារនិងអ្នកពាក់ព័ន្ធថែមទៀតផង៕
Post a Comment