នាយករដ្ឋមន្ត្រី​៖រាជរដ្ឋាភិ​បាលអាណត្តិទី៧ជំរុញការទា​ក់ទាញឱកាសវិនិ​យោគមកកាន់កម្ពុជាកា​ន់តែច្រើន​ថែមទៀត

 ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨នៃទិវាពលកម្មអន្ដរជាតិ១ឧសភា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានជំរុញការទាក់ទាញឱកាសវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀតតាមរយៈលើកកម្ពស់វិស័យឯកជនដែលបានបង្កើតឱកាសការងារនិងកំណើនសេដ្ឋកិច្ចជាតិ។

សម្ដេចធិបតីបានថ្លែងថា ការលើកកម្ពស់វិស័យឯកជន គឺជាកត្តាសំខាន់ណាស់ដើម្បីជំរុញសេដ្ឋកិច្ចជាតិជួយជំរុញសេដ្ឋកិច្ចជូនប្រជាពលរដ្ឋតាមរយៈផ្ដល់ប្រាក់ខែ។លើសពីនេះទៅទៀតការជួបជុំរបស់បងប្អូនកម្មករកម្មការិនីនៅគ្រប់វិស័យនាឱកាសនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ឱ្យកាន់តែល្អប្រសើរ។យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះបានអនុម័តគម្រោងវិនិយោគថ្មីនិងគម្រោងវិនិយោគពង្រីកចំនួន១០៦គម្រោងដែលមានទុនវិនិយោគសរុបចំនួន២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា១០,៧ម៉ឺនកន្លែង។ គិតត្រឹមខែមីនាឆ្នាំ២០២៤នេះចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤០៩៧៥ ដល់ចំនួន៤៣ ៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួន១ ៧១៥ ០២៩នាក់ ដល់ចំនួន ១ ៧៩៣ ៤៦៧នាក់ (កើនឡើងចំនួន ៧៨ ៤៣៨នាក់)៕

Powered by Blogger.