រដ្ឋមន្រ្តីក្រសួងព័ត៌​មានក្នុង“វេទិកាសារ​ធារណៈអ្នកសារព័ត៌​មាន”​បញ្ហាប្រឈមរប​ស់អ្នកកាសែត

នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន“វេទិកាសារធារណៈអ្នកសារព័ត៌មាន”លើកឡើងពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននៅកម្ពុជាបានរៀបចំធ្វើឡើងដោយ សមាគមសារព័ត៌មាន អេឡិចត្រូនិច MSJ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។នេះបើតាមដឹងពីTVK។

រូបភាពហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌​មាន
 “វេទិកាសារធារណៈអ្នកសារព័ត៌មាន” ក៏មានវត្តមានអញ្ជើញចូលរួមពី លោកស្រីឌី ម៉ូឡានី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌, លោកមាសសុខសេនសានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកហេងសុផាន់ណារិទ្ធអគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ចាងហ្វាងនិពន្ធនាយកនិពន្ធនាយករងនិងអ្នកសារព័ត៌មានមកពីសមាគមសារព័ត៌មាន ស្ថាប័នសារព័ត៎មានផ្សេងៗប្រមាណជិត ៤០០នាក់ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈនេះ ។ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ “ បានជម្រាបជូនថា វេទិកាសារធារណៈអ្នកសារព័ត៌មាន”ត្រូវបានរៀបចំឡើង ដើម្បី ស្វែងរកចំណុចរួមមួយនៃទំនាក់ទំនងព័ត៌មាន រវាងអ្នកសារព័ត៌មាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ។ វេទិកាសារធារណៈនេះដែរ នឹងផ្តល់ឱកាស ជូនអ្នកសារព័ត៌មានក្នុងការផ្លាស់ប្តូរយោបល់បទពិសោធក៏ដូចជាការលើកជាសំនួរទៅកាន់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មន្ត្រីជំនាញដែលត្រូវផ្តល់ព័ត៌មាន ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មានពិសេសធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន ៕





Powered by Blogger.