ចិន​ប្រតិកម្ម​ចំ​ពោះ​​លទ្ធភាព​ដែល​ជប៉ុន​ចូ​លរួម​ជាមួ​យAUKUS

 ប្រទេសចិនបានសម្តែងការព្រួយបារម្ភនិងការប្រឆាំងចំពោះរបាយការណ៍ដែលថាប្រទេសជប៉ុនអាចសហការជាមួយសហរដ្ឋអាមេរិកចក្រភពអង់គ្លេស និងអូស្ត្រាលីតាមរយៈក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខAUKUS ។

 លោក​ស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន។Ruters
យោងតាមទីភ្នាក់ងារព័ត៌មានBloomberg កាលពីថ្ងៃទី៨ខែមេសា ក្រសួងការបរទេសចិនបានសម្តែងការព្រួយបារម្ភអំពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងអូស្ត្រាលីដែលពិចារណាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនតាមរយៈក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូពង្រឹងសន្តិសុខត្រីភាគីAUKUS។"ទីក្រុងប៉េកាំងប្រឆាំងនឹងការបង្កើតរង្វង់ប្រឈមមុខនៅក្នុងតំបន់។ ប្រសិនបើជប៉ុនសហការជាមួយបណ្តាប្រទេស AUKUSនេះនឹងក្លាយជាទង្វើដែលប្រឆាំងនឹងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរហើយទន្ទឹមនឹងនោះវាជំរុញការប្រណាំងអាវុធនៅឥណ្ឌូប៉ាស៊ីហ្វិក។ លោក​ស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា ក្រុង​តូក្យូ​គួរ​រៀន​ពី​ប្រវត្តិសាស្ត្រនិង​ប្រុង​ប្រយ័ត្ន​ក្នុង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។ការអត្ថាធិប្បាយរបស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរដើម្បីទទួលយកសមាជិកថ្មីទៅកាន់AUKUSហើយប្រទេសជប៉ុនត្រូវបានចាត់ទុកថាជាបេក្ខជនដ៏មានសក្តានុពល។សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលអាមេរិក-ចក្រភពអង់គ្លេស-អូស្ត្រាលីបាននិយាយថា"យើងទទួលស្គាល់សមត្ថភាពយោធារបស់ប្រទេសជប៉ុន និងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសទាំង៣។ ដូច្នេះហើយ យើងកំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនលើគម្រោងកែលម្អសមត្ថភាពរបស់AUKUS"។កាសែត Financial Times បានលាតត្រដាងថាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងពិភាក្សាកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុនអំពីលទ្ធភាពនៃការចូលរួមជាមួយAUKUS នៅពេលដែលប្រធានាធិបតី Joe Biden ស្វាគមន៍នាយករដ្ឋមន្រ្តី Kishida Fumioនៅសេតវិមាននៅថ្ងៃទី១០ខែមេសា។នៅឆ្នាំ២០២១សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងអូស្ត្រាលីបានប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការការទូត យោធា និងសន្តិសុខត្រីភាគី ដែលអក្សរកាត់ថា AUKUS ។ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះគឺជា “កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”៕ពុតសាម៉ាត់

Powered by Blogger.