រដ្ឋមន្រ្តីការបរ​ទេស៖ស្ថានសេដ្ឋកិច្ចសកល​នៅតែមា​នភាពផុយស្រួយ

ក្នុងបើកពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោកសុខចិន្តាសោភាបានថ្លែងថាស្ថានភាពសេដ្ឋកិច្ចសកលនៅតែ​មានសភាពផុយស្រួយ បើទោះជាវាត្រូវបានស្តារឡើងវិញក៏ដោយ។

លោកបន្តថាស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ាបញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េសង្គ្រាមនៅអ៊ុយក្រែនបញ្ហានៅមជ្ឈិមបូព៌ាភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រួមទាំងបញ្ហាសន្តិសុខ ប្រពៃណី និងសន្តិសុខមិនប្រពៃណីដទៃទៀត ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខស្បៀងនិងថាមពលជាដើម កំពុងស្ថិតនៅតែជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយរួមគ្នា។ស្ថិតក្នុងបរិបទខាងលើនិងក្នុងគោលដៅបន្តអនុវត្តន៍ឱ្យបានជោគជ័យនូវគោលនយោបាយការបរទេស និងការងារការទូតបុរេសកម្ម ឯករាជ្យ ផ្អែកលើច្បាប់ ឧបនាយករដ្ឋមន្ត្រីបានជំរុញឱ្យមន្ដ្រីរាជការក្រសួងទាំងអស់ខិតខំតាមដាន វិភាគនិងវាយតម្លៃសភាពការណ៍តំបន់និងពិភពលោកព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព ដោយបង្កើនផលប្រយោជន៍ស្នូលជាអតិបរមាសម្រាប់ជាតិ។លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ការងារចាំបា​ច់ដែលក្រសួងនឹងបន្តធ្វើនោះ គឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្ដ្រីការទូត កាន់តែមានភក្តីភាពចំពោះជាតិ ប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាព ប៉ិនប្រសប់ មានសមត្ថភាពខ្ពស់ វៀងវៃ បត់បែន និងក្លាយជាយុទ្ធជនឈានមុខ ក្នុងការការពារផល ប្រយោជន៍ជាតិ និងប្រជាជន។លោកសុខ ចិន្តាសោភា បានបន្តថា ការងារកំណែទម្រង់នេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបន្តកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុង ចំណោមអាទិភាពគន្លឹះទាំង៥ ដើម្បី “ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើន ប្រសិទ្ធភាព និងរក្សាចីរភាព”៕ 

Powered by Blogger.