ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyហាក់ដូចជាបានផ្លាស់ប្តូរជំហររបស់លោកលើលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។
|
|
នៅក្នុងបទសម្ភាសន៍ជាមួយCBS នៅសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនZelenskyបានស្នើថាវាមិនចាំបាច់ក្នុងការដណ្តើមយកទឹកដី "ដោយមធ្យោបាយយោធាតែមួយគត់"នោះទេ។ លោកក៏បាននិយាយផងដែរថាកងកម្លាំងអ៊ុយក្រែនយ៉ាងហោចណាស់ត្រូវស្ដារស្ថានភាពទឹកដីឡើងវិញនៅឆ្នាំ២០២២មុនពេលរុស្ស៊ីចាប់ផ្តើម "ប្រតិបត្តិការយោធាពិសេស"។លោក Zelensky បាននិយាយថា "យើងនឹងមិនចាំបាច់រំដោះទឹកដីរបស់យើងទាំងអស់ដោយមធ្យោបាយយោធាទេ...ខ្ញុំប្រាកដថានៅពេលដែលរុស្ស៊ីបាត់បង់អ្វីដែលខ្លួនបានគ្រប់គ្រងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២វានឹងបាត់បង់ទំនុកចិត្តទាំងស្រុង" ។យោងតាមទីភ្នាក់ងារសារព័ត៌មាន RT សេចក្តីថ្លែងការណ៍របស់លោក Zelenskyហាក់ដូចជាបង្ហាញសញ្ញាថាអ៊ុយក្រែនលែងចាត់ទុកការស្ដារព្រំដែនឆ្នាំ១៩៩១ជាតម្រូវការជាមុនសម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី បើទោះបីជាលោកបន្តលើកកម្ពស់រូបមន្តសន្តិភាព១០ ចំណុចរបស់ខ្ញុំក៏ដោយ។នៅចុងឆ្នាំ២០២២បន្ទាប់ពីរុស្ស៊ីបានបញ្ចូលខេត្តចំនួន៤របស់អ៊ុយក្រែនរួមមាន Donetsk, Lugansk, Kherson, Zaporizhia ប្រធានាធិបតីZelenskyបានចុះហត្ថលេខាលើក្រឹត្យហាមឃាត់ការចរចាទាំងអស់ជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។លោកក៏បានស្នើផែនការសន្តិភាព១០ចំណុចដែលរួមបញ្ចូលលក្ខខណ្ឌតម្រូវឱ្យរុស្ស៊ីដកទ័ពទាំងអស់ទូទាត់សំណងសង្គ្រាមនិងការស្តារឡើងវិញនូវខ្សែបន្ទាត់ទឹកដីឆ្នាំ ១៩៩១ របស់អ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីមៀផងដែរ។ទីក្រុងម៉ូស្គូបានអះអាងម្តងហើយម្តងទៀតថាខ្លួនតែងតែបើកចំហចំពោះការចរចាជាមួយក្រុងគៀវ។ប៉ុន្តែក្នុងលក្ខខណ្ឌដែលអ៊ុយក្រែនត្រូវតែ "ទទួលយកស្ថានភាពជាក់ស្តែង" ។ខាងអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេស Dmytro Kuleba បានស្នើថាក្រុងគៀវអាចចរចាជាមួយក្រុងម៉ូស្គូ បន្ទាប់ពីសន្និសីទសន្តិភាពដែលរៀបចំដោយប្រទេសស្វីស។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Pesksovបានបញ្ជាក់ថារុស្ស៊ីនឹងមិនទទួលយកច្បាប់ដែលដាក់ដោយអ្នកដទៃឡើយ៕ពុតសាម៉ាត់
Post a Comment