ដើម្បីភាពរីកចំរើនរបស់ក្រសួងព័ត៌មាននិងវិស័យព័ត៌មាន សោតទស្សន៍នៅកម្ពុជាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មានចាប់ពីថ្នាក់ប្រធានការិយាល័យរហូតដល់រដ្ឋលេខាធិការប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្តទាំង២៥រយៈពេល៣ខែលើកទី២ដើម្បីបូកសរុបនិងលើកទិសដៅការងារបន្តបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤នាសាលប្រជុំចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាពលោកនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។នេះបើតាមចេញផ្សាយTVK។
|
រូបភាពផេករដ្ឋមន្រ្តី |
កិច្ចប្រជុំរយៈពេលកន្លះថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាឱកាសនេះ ផ្តោតលើរបៀបវារ:ចំនួន៤គឺ៖១-ដំណើរវិវត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា២-ពិនិត្យលើវឌ្ឍនភាពរបស់ក្រសួង៣-មតិយោបល់របស់ថ្នាក់ដឹកនាំគ្រប់៤លំដាប់ថ្នាក់និងទី៤-បូកសរុប និងលើកទិសដៅការងារបន្តរបស់ក្រសួងព័ត៌មាន ។លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រាបានបញ្ជាក់ថាកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាននាកាសនេះ គឺជាការចែករំលែកវាយតម្លៃឡើងវិញនូវការអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនិងពិនិត្យឡើងវិញនូវរាល់កិច្ចការងាររបស់ក្រសួងព័ត៌មាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមលើកជាមតិយោបល់បន្ថែមសំដៅភាពរីកចំរើនគ្រប់ផ្នែកគ្រប់ជំនាញតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥ រាជធានី ខេត្ត ។ លោករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើកឡើងបញ្ហាប្រឈមនៅតាមអង្គភាពចំណុះអោយក្រសួងព័ត៌មាន ដើម្បីរកដំណោះស្រាយនិងកាលានុវត្តភាពព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់អនុវត្តន៍បន្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពហើយចូលរួមចំណែកអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ លោកនេត្រ ភក្ត្រាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការ សាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវរហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើន។លោកបានបញ្ជាក់ពីបន្តអនុវត្តន៍នូវចក្ខុវិស័យដែលបានដាក់ចេញ គឺក្រសួងព័ត៌មាន ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ។ក្រសួងព័ត៌មាន បានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មានដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ព័ត៌មានដែលមានគុណភាពនិងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មាន ដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។ក្រសួងព័ត៌មាន បានកំណត់នូវសូរចនាករចំនួន ៥សំខាន់គឺទី១. ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ អាណូឡូក ទៅ ឌីជីថល ដើម្បីសម្របតាមវិវត្តន៍នៃបច្ចេកវិទ្យានិងអាស៊ានដែលអាស៊ានកំណត់បិទការផ្សាយតាមប្រព័ន្ធអាណាឡូក នៅចុងឆ្នាំ២០២៥។ ទី២.ការអភិវឌ្ឍវិស័យព័ត៌មានដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាលើប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប។ ទី៣.ការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈសារព័ត៌មាន ។ ទី៤.ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងទី៥.ការកសាងលិខិតបទដ្ឋានគតិយុត្តិសម្រាប់ការពង្រឹងការអនុវត្តច្បាប់៕
Post a Comment