អតី​តនាយករដ្ឋមន្រ្តី្កកម្ពុជាផ្តាំ​ទៅក្រុមបំពុលសង្គមឲ្យបញ្ឈប់នូវកា​របំពុលព័​ត៌មាន

 សម្តេចតេជោ ហ៊ុន សែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជានាថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៤នេះបានផ្ញើសារប្រាប់ទៅក្រុមបំពុលសង្គមឲ្យបញ្ឈប់នូវការបំពុលព័ត៌មាននិងងាកមកការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់សម្តេច។ការចេញសាររបស់សម្តេចតេជោ បានធ្វើឡើងក្រោយពីមានក្រុមបំពុលព័ត៌មានបានរបង្កើតនូវព័ត៌មាន ដែលថាភរិយារបស់សម្តេចកំពុងបញ្ជូនទៅព្យាបាលនៅបរទេស។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា « ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី ភរិយាខ្ញុំមានជម្ងឺ។នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំងនិងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាក ធ្វើឱ្យប៉ះដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដលមន្ទីរពេទ្យ។សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ឆ្លៀតឱកាសនេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាននិងសូមយកចិត្តទុកដាក់ ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»៕


Powered by Blogger.