ទីភ្នាក់ងារដឹកជញ្ជូនអាកាសចរណ៍សហព័ន្ធរុស្ស៊ីRosaviatsiaបានបញ្ជាក់ថា យន្តហោះពាណិជ្ជកម្មរុស្ស៊ីមួយគ្រឿងបានធ្លាក់នៅតំបន់ភ្នំមួយក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី២១ ខែមករា។យោងតាម Rosaviatsia ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ខែមករានៅពេលដែលយន្តហោះ Falcon 10របស់រុស្ស៊ីបានហោះពីលើខេត្តBadakhshan ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន។នេះជាជើងហោះហើររថយន្តសង្គ្រោះដែលមាននាវិក៤នាក់និងអ្នកដំណើរឥណ្ឌា២នាក់កំពុងធ្វើដំណើរពី Gaya(ឥណ្ឌា)ទៅMoscow (រុស្ស៊ី)។
|
|
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Abdul Wahid Rayan បាននិយាយថាយន្តហោះបានធ្លាក់ដោយសារតែម៉ាស៊ីនខូច។ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យបាននិយាយថាមានជនជាតិរុស្សី៧នាក់នៅលើយន្តហោះហើយយន្តហោះនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនម៉ារ៉ុក។ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។ប៉ុន្តែនេះគឺជាតំបន់ភ្នំដាច់ស្រយាលមួយវាបានចំណាយពេលក្រុមជួយសង្គ្រោះ១២ម៉ោងដើម្បីទៅដល់។ខាងឥណ្ឌាអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេះ បានបញ្ជាក់ថាយន្តហោះដែលធ្លាក់នោះ មិនមែនជាយន្តហោះដែលធ្វើការហោះហើរពាណិជ្ជកម្មធម្មតានោះទេ ហើយបាននិយាយថានឹងធ្វើការប្រកាសនៅពេលដែលមានព័ត៌មានបន្ថែម។Falcon 10 គឺជាយន្តហោះដែលផលិតដោយក្រុម Dassault របស់បារាំង។ យន្តហោះប្រភេទនេះត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ១៩៧១និង១៩៨៩។ប៉ុន្តែនៅតែមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារបន្ទាប់បន្សំ៕ប្រភពRT
Post a Comment