រាជរដ្ឋាភិបាលបានប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្តដែលជាកេរដំណែលរបស់ដូនតាខ្មែរជាង១ពាន់ឆ្នាំមកនោះត្រូវបន្ដការពារឱ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។នេះការបញ្ជាក់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមក រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP73imgwry1IPc8vdcN0FXqJ3yo-_zM3rx57gfR4P9paBzAXze6IVE2dd-VghGbLqhsbxUZY5ffzY_F05OSqw6wYa8WoVw_8gEz5YnX3VIKxC4IE8yriDtNF5GX6_z2Hom_MN-Fbztao4kmiXr4V8wCOV3KWo_rk0sQhScgo2QDEJA_Ne282nGCZbBilMy/w640-h428/408533692_951805859634535_4375781465233643721_n.jpg) |
|
សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា«ប្រាសាទបុព្វបុរសយើងបានកសាងជាង៤០០ឆ្នាំមកហើយតាមរដ្ជកាលព្រះបាទជ័យវរ្ម័នទី២រហូតដល់រដ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយនៅតំបន់ សៀមរាបនេះពីដើម គឺជាតំបន់ហានិភ័យ ដែលព្រះបាទព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុកាលពីឆ្នាំ១៩៩១ បានសុំឱ្យអន្តរជាតិជួយសង្គ្រោះនូវហានិភ័យ រហូតដល់ដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោកមកដល់បច្ចុប្បន្ន»។សម្តេចធិបតីបានលើកឡើងថា ប្រាសាទដែលមានការខូចខាតអាចជួសជុលបាន។ប៉ុន្តែប្រាសាទដែលសាងសង់ជាង ១២០០ឆ្នាំមុន មិនអាចត្រឡប់ថយក្រោយវិញបាននោះទេ។ សម្ដេចនាយករដ្ឋមន្រ្តីបានបន្ដថាបើចង់បានប្រាសាទដូចមុនយើងមិនអាចយកបច្ចេកវិទ្យាបាននោះទេចំណុចនេះមិនអាចកាត់ថ្លៃបាននូវតម្លៃសម្បត្តិវប្បធម៌ដែលយើងបានដាក់ចូលក្នុងបេតិកណ្ឌពិភពលោក។សម្តេចធិបតីបានបញ្ជាក់ថា«ស្របតាមគោលនយោបាយចំហជើងមេឃរបស់សម្តេចតេជោហ៊ុន សែនខេត្តសៀមរាប។ពិសេសតំបន់ប្រាសាទអង្គរទៅជាដែកឆក់សម្រាប់ទាក់ទាញការចាប់អារម្មណ៍ភ្ញៀវទេសចរឱ្យបានច្រើនរាប់លាននាក់ ឱ្យទៅជាខេត្តសៀមរាបដែលជាខេត្តធ្លាប់ស្ងាត់ជ្រងំទៅជាខេត្តដែលរីកលូតលាស់និងជាប៉ូលសេដ្ឋកិច្ច»។ក្នុងឱកានោះដែរ សម្តេចហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងទៀតថានៅពេលដាក់តំបន់ប្រាទអង្គរវត្តទៅជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូយើងត្រូវគោរពតាមលក្ខខណ្ឌក្នុងនោះគឺប្រាសាទត្រូវជាប្រាសាទ បេតិកភណ្ឌពិភពលោកជាសម្បត្តិមនុស្សជាតិ ហើយក៏ត្រូវមានអ្នកថែទាំងប្រាសាទឱ្យបានរាប់ពាន់ឆ្នាំបន្តទៀត។ សម្តេចធិបតីបានបន្ថែមយ៉ាងដូច្នេះថា«ប្រាសាទយើងក៏សាងជាង១២០០ឆ្នាំ មកហើយ យើងត្រូវធានាថែរក្សាឱ្យបានរាប់រយពាន់ឆ្នាំបន្តទៀត។ មានលោកយាយ លោកតា មិញឱ្យពរខ្ញុំឱ្យមានអាយុ១២០ ឆ្នាំ ខ្ញុំថាមនុស្សបានអាយុ១៥០ឆ្នាំ បានហើយ តែព្រលឹងជាតិរបស់យើង ត្រូវនៅរាប់ពាន់ឆ្នាំប្រាសាទដែលជាកេរតំណែលរបស់ដូនតាយើងត្រូវនៅរាប់ពាន់ឆ្នាំបន្តទៀតនេះជាអ្វីដែលយើងត្រូវថែរក្សា»។ នាយករដ្ឋមន្រ្ដីបានអះអាងថាបើសិនកម្ពុជាមិនទទួលនិងអនុវត្តន៍តាមលក្ខខណ្ឌរបស់អង្គការយូណេស្កូនោះទេ ប្រាសាទ និងតំបន់មួយចំនួន នឹងអាចដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលកន្លងមក ក៏មានប្រទេសមួយចំនួនត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភព លោកដោយសារមិនបានគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្នើដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូបានបញ្ជូនក្រុមការងារជំនាញជាបន្តបន្ទាប់មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបានសម្រេចដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំអនុវត្តគម្រោងជួសជុលប្រាសាទមួយចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យនៅឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវបានស្រោចស្រង់ឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវបានចារឹកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មកដល់ពេលនេះ ៕ប្រភពSTPM
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZmEIAoWExNKABWhqAAzSN6x1qLZl9Tn-oMmFkMP3RzDImxY3aryUneDXVDbtj-8KtG_lp84u3rkVya8vM2f3uBmsCI4RG5BVcMtnIYmU23pQZADfuOenB3c9oBcWPApQVtuFw3uYfuvV9YabZ975imwDn-mW25fdwlLBkB5pkfqELlY68peGJa-wFm4I6/w640-h426/408550854_951809169634204_868858740590899959_n.jpg)
Post a Comment