ឯកឧត្តមអភិសន្តិបណ្ឌិតស សុខានិងលោកជំទាវផ្តល់ជូនអាហារូបករណ៍ចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ភ្នំពេញ៖ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានឲ្យដឹងថា អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទាំង ១៥កន្លែង រួមមាន ៖ អាហារូបករណ៍ ១០០% ចំនួន ៥កន្លែងនិងអាហារូបករណ៍ ៥០% ចំនួន ១០កន្លែង។ តាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងដែរថា ការស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ចំពោះកាលបរិច្ឆេទចូលរៀន សម្រាប់វេនចន្ទ-សុក្រ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងវេនសៅរ៍-អាទិត្យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ព័ត៌មានលម្អិត ៖ សូមទំនាក់ទំនងតាមទូរសព្ទលេខ : 017 684 881/ 096 591 69 42/ 096 549 07 33 ។
Post a Comment