សម្តេច​ធិបតីជំរុញឱ្យអគ្គិសនីកម្ពុជាប្រឹង​តបណ្តាញអគ្គិសនីជាតិ​ដល់គ្រប់ភូមិពលរដ្ឋឲ្យបា​ន១០០%

 ប្រសាសន៍សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យអគ្គិសនីកម្ពុជាប្រឹងតបណ្តាញអគ្គិសនីជាតិដល់គ្រប់ភូមិពលរដ្ឋ ឲ្យបាន១០០%ទូទាំងប្រទេសឲ្យបានមុនឆ្នាំ២០៣០។ រហូតមកទល់ពេលនេះនៅសល់តែជាង១%តែប៉ុណ្ណោះបណ្តាញអគ្គិសនីជាតិនឹងបានតភ្ជាប់គ្រប់ភូមិពលរដ្ឋទូទាំងប្រទេស។នេះជាការថ្លែងរបស់សម្តេចធិបតីនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សម្ដេចធិបតីបានថ្លែងថា“វិស័យអគ្គិសនីគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល”។សម្ដេចធិបតីបានបន្តថារាជរដ្ឋាភិបាលអាណត្តិទី៧បន្តទទួលខុសត្រូវលើពលរដ្ឋនិងប្រទេសជាតិចំនួន៣ដោយទី១ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេសនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ទទួលខុសត្រូវ លើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឲ្យបា​ហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ងទី៣រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។ បើតាមសម្ដេចធិបតី“កម្ពុជាត្រូវធានាឱ្យបាន នូវសន្តិសុខថាមអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនីដើម្បីធានាដល់ការអភិវឌ្ឍនិងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋមិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ”។គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយនៅកម្ពុជាបានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិសម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ២៤៥ប៉ុណ្ណោះ ស្មើនឹង១.៧៣%មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ប៉ុន្តែបើទោះបីជា ភូមិទាំង ២៤៥នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តីក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនីពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយផងដែរ។នេះបើតាមបញ្ជាក់ឲ្យដឹងពីសម្តេចធិបតី៕

Powered by Blogger.