ព្រះករុណាព្រះមហាក្សត្រស្ដេចយាងចូលរួមនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុក
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនិងបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយក្រៃលែងនិងទឹកចិត្តត្រេកអររបស់ប្រជាពលរដ្ឋខ្មែរទាំងទេសចរណ៍បរទេសដែលមកចូលរួមយ៉ាងច្រើនកុះករ។ នៅឯព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំងនារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ក្រោមព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងមានការអញ្ជើញចូលរួមរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស អង្គទូតនៃបណ្ដាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនិងរាជធានីជាច្រើន។
Post a Comment