VO​Dប្រកាសបើ​កដំ​ណើរការផ្សាយព័​ត៌​មានឡើងវិញ

កម្មវិធីផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី(VOD)បានប្រកាសពីការសម្រេចបើកដំណើរការផ្សាយព័ត៌មានឡើងវិញបន្ទាប់ពីស្ថាប័នព័ត៌មានមួយនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញបិទមិនឲ្យដំណើរការ។ 

ស្ថាប័នសារព័ត៌មានVODដែលត្រូវបានរដ្ឋាភិបាលប្រកាសបិទចាប់ពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៣មក។អ៊ីនធឺណិតបើតាមសេចក្តីប្រកាសព័ត៌មានការចាប់ផ្តើមដំណើរការផ្សាយព័ត៌មានឡើងវិញនេះសំឡេងប្រជាធិបតេយ្យវីអូឌី(VOD)នឹងផ្សាយចេញពីសហរដ្ឋអាមេរិកចាប់ពីដើមខែតុលា។កម្មវិធីផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី នឹងចាប់ផ្តើមដំណើរការផ្សាយព័ត៌មានឡើងវិញ តាមបណ្តាញសង្គម Facebook, Youtube, និង Tiktok ចាប់ពីថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីម៉ោង៥:៣០ ដល់ម៉ោង ៦ល្ងាច ម៉ោងនៅប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ VOD ពីទីក្រុងតាកូម៉ានៅថ្ងៃទី១៩កញ្ញា។បើតាមសេចក្តីប្រកាស រាល់ប្រតិបត្តិការរបស់ VOD នឹងធ្វើឡើងពីទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ិនតុន សហរដ្ឋអាមេរិក។លោក ប៉ា ងួនទៀង ប្រធានសំឡេងប្រជាធិបតេយ្យVODបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា ​VOD នៅបន្តរក្សាជំហរឯករាជ្យ ដើម្បីបន្តផ្តល់ព័ត៌មានស៊ីជម្រៅជូនប្រជាពលរដ្ឋនៅកម្ពុជា។ តាមលោក ប៉ា ងួនទៀងដំណើរការផ្សាយពីសហរដ្ឋអាមេរិកនេះនឹងធ្វើឡើងដូចទៅនឹងការផ្សាយរបស់ VOD ដែលធ្វើឡើងក្នុងប្រទេសកម្ពុជាកន្លងមក គឺដោយមាន ការផ្សាយជាសំឡេង ទាក់ទងនឹងបទវិភាគ បទសម្ភាស និងព័ត៌មានបែបស៊ើបអង្កេតជាដើម។បើតាមប្រធានសំឡេងប្រជាធិបតេយ្យរូបនេះ ការបើកដំណើរការផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ពីសហរដ្ឋអាមេរិកបែបនេះ គឺដោយសារតែកន្លងមក ស្ថាប័ន VOD បានដើរតួនាទីជាស្ថាប័នផ្តល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយជូនដល់ប្រជាពលរដ្ឋខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានបង្កើនការរឹតបន្តឹងទៅលើសេរីភាពសារព័ត៌មាន។គួរបញ្ជាក់ថា ស្ថាប័នសារព័ត៌មាន VOD ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យបិទការផ្សាយចាប់តាំងពីថ្ងៃទី១៣កុម្ភៈកន្លងមកដោយសារតែការចុះផ្សាយព័ត៌មានមួយប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាល។ គ្រានោះ លោក ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី បានទុកឱកាសឲ្យស្ថាប័នសារព័ត៌មានមួយនេះ ចេញមកសុំទោស ហើយគ្រាចុងក្រោយ លោកក៏ប្រកាសឲ្យបិទសារព័ត៌មាន VOD ចោល ព្រោះសុំទោសយឺតពេល។ប្រតិកម្មជាច្រើន បានធ្លាក់មកចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាទៅលើស្ថាប័នសារព័ត៌មាន VOD ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៣មកនោះ។យ៉ាងណាមិញ ការដំណើរការផ្សាយឡើងវិញរបស់ VOD ពីសហរដ្ឋអាមេរិកពេលនេះ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ដែលទទួលខុសត្រូវចំពោះសារព័ត៌មាន VOD នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃពុធនេះបានចេញនូវសេចក្តីថ្លែងការណ៍ទាត់ចោលទំនាក់ទំនងរវាងខ្លួន និងសារព័ត៌មាន VOD ដែលដំណើរការពីក្រៅប្រទេស។ បើតាមសេចក្តីថ្លែងការណ៍របស់ CCIM សារព័ត៌មាន VOD ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនបានបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងអស់ ក្រោយពេលក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណ កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣៕RFI



Powered by Blogger.