ផេក​ហ្វេសប៊ុកមន្ទីរពាណិជ្ជកម្មខេត្ត​សៀមរាបត្រូវជន​អណាមិកយកទៅគ្រប់​គ្រង

 មន្ទីរពាណិជ្ជកម្មខេត្តសៀមរាបបានជូនដំណឹងពីករណីផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរ ត្រូវជនអណាមិកលួចយកទៅគ្រប់គ្រង និងបង្ហោះព័ត៌មានមិនសមរម្យផ្សេងៗ។តាមសេចក្ដីជូនដំណឹងរបស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប គណនីហ្វេសប៊ុកមន្ទីរពាណិជ្ជកម្ម​ត្រូវអណាមិក ឬHacker លួចចូលទៅគ្រប់គ្រង ហើយខណៈពេលនេះពួកគេបានយកទៅផ្សព្វផ្សាយតាម អំពើចិត្ត។ រាល់សកម្មភាពផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពផ្សេងៗលើហ្វេសប៊ុកផេក មន្ទីរពាណិជ្ជកម្មលែងទទួលខុសត្រូវចាប់ពីថ្ងៃទី២៦ ខែសីហា តទៅ។ យ៉ាងណា មន្ទីរនៅព្យាយាមដើម្បីដោះស្រាយបញ្ហានេះ ឬដើម្បីអាចគ្រប់គ្រងផេកផ្លូវការឡើងវិញ៕Khmer Times

ផេកមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបដែលត្រូវគេ Hack យកទៅគ្រប់គ្រង។Powered by Blogger.