វៀតណាម​​បានអញ្ជើញនាយករដ្ឋមន្ត្រីថ្មីរប​ស់កម្ពុជាទៅបំ​ពេញទស្សនកិច្ច

 លោកPhamMinhChinhនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមតាមពេលវេលាសមស្រប។

ការអញ្ជើញនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ ខែសីហា ក្នុងសារលិខិតអបអរសាទររបស់លោកជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលព្រះករុណា ព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានប្រគល់តួនាទីជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា។លោកបានសរសេរថា ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលធំៗនៅលើមាគ៌ាឆ្ពោះទៅរកការកសាងប្រទេសប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយតួនាទី និងជំហររបស់កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ នឹងបន្តរីកចម្រើនទៅមុខ”។លោកបានសន្យាថានឹងសហការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងកម្ពុជា-វៀតណាម ដោយឈរលើមូលដ្ឋាន “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិរភាពយូរអង្វែង” ដើម្បីជាប្រយោជន៍ដល់ប្រជាជន រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃសហគមន៍អាស៊ាន និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។មេដឹកនាំពិភពលោកផ្សេងទៀត រួមទាំងប្រទេសបង់ក្លាដែស បេឡារុស ប្រ៊ុយណេ ចិន គុយបា ហ្គាណា ហុងគ្រី ជប៉ុន កូរ៉េ ម៉ាល់ឌីវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ទុយនេស៊ី ជាដើម ក៏បានផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕AKP/Khmer Times

Powered by Blogger.