កាលពីពេលថ្មីៗនេះទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានចុះផ្សាយអត្ថបទមួយ ដោយព្យាករណ៍ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៧ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។
 |
រូបភាពReuters |
អត្ថបទនោះបានគូសបញ្ជាក់ថា អាស៊ាន គឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់កម្ពុជា។ លើសពីនេះ កម្ពុជាក៏មានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅបន្ថែមទៀតដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។ក្រៅពីនេះ មុនចូលកាន់តំណែងជាផ្លូវការ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើង នៅលើគណនីបណ្តាញសង្គមរបស់ឯកឧត្តមថា កម្ពុជាចាំបាច់ត្រូវរាប់អានជាមួយគ្រប់ប្រទេសទាំងអស់ក្នុងយន្តការពហុភាគី។ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់នយោបាយ ក្នុងទិសដៅការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងឯកភាពជាតិ។កម្ពុជានឹងមានមិត្ត និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យការទូតសេដ្ឋកិច្ច ក៏ដូចជាបន្តគាំទ្រ និងពង្រឹងពហុភាគីនិយម រក្សាស្ថិរភាពនយោបាយ និងសន្តិភាពរបស់ប្រទេស។កាលពីថ្ងៃទី ២២ ខែសីហា ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីគោលនយោបាយអាទិភាពចំនួន ៦ នៅពេលលោកដឹកនាំកម្ពុជាក្នុងអាណត្តិ ៥ ឆ្នាំខាងមុខ រួមមានការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស បង្កើតកម្មវិធីជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារដែលមានហានិភ័យ ដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាននិងដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមគ្រប់ឃុំក្នុងប្រទេស៕ VNA/Khmer Times
Post a Comment