ស្តី្រមីយ៉ា​ន់​ម៉ាម្នាក់អំណរ​​គុណកម្ពុជាជួយស​​ង្គ្រោះជីវិត​កូនរ​បស់​គាត់

កុមារាជនជាតិមីយ៉ាន់ម៉ាម្នាក់ឈ្មោះ អ៊ុង ខាន់ មឿ បានទទួលការវះកាត់ហើយទៅលើជំងឺដ៏កម្រមួយគឺសេរីរាង្គនៅក្រៅពោះ កាលពីថ្ងៃអាទិត្យមុននៅកម្ពុជា។

នេះបើយោងតាមការផ្សាយរបស់ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។កុមារាអាយុ២ឆ្នាំរូបនេះបានទទួលការវះកាត់ ដោយត្រូវបានចំណាយអស់រយៈពេល៥ម៉ោងក្រោមកិច្ចសហការរវាងក្រុមវេជ្ជបណ្ឌិតឯកទេសកម្ពុជានិងជប៉ុន ខណៈដែលស្តី្រជាម្តាយបាននិយាយថា៖ “ខ្ញុំសូមអរគុណណាស់ដែលបានខ្វល់ខ្វាយអំពីប្រជាជនមីយ៉ាន់ម៉ា វាមានន័យខ្លាំងណាស់សម្រាប់ពួកយើង!”។សូមបញ្ជាក់ថា កុមារាដ៏តូចម្នាក់នេះបានឆ្លងកាត់ការវះកាត់អស់ជាច្រើនម៉ោង រាងកាយរបស់គេមានសភាពខ្សោះខ្សោយនិងកំពុងសម្រាកនៅក្នុងបន្ទប់ថែទាំក្រោយវះកាត់នៅបន្ទប់សង្គ្រោះបន្ទាន់(ICU)ហើយគេបានធូរស្បើយបន្ថិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។គេកំពុងទទួលបានការថែទាំយ៉ាងល្អពីក្រុមគ្រូពេទ្យនិងម្តាយរបស់គេទាំងយប់ទាំងថ្ងៃ។ម្តាយរបស់ ខាន់ មឿ បាននិយាយថា ៖“ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់!ដែលបានជួយកូនប្រុសខ្ញុំ ពួកយើងបារម្ភណាស់ក្នុងការធ្វើដំណើរមកឆ្ងាយពីផ្ទះ។នៅពេលដែលពួកយើងបានមកដល់ប្រទេសកម្ពុជាមិនថាតែបុគ្គលិកសុខាភិបាលទេ គ្រប់គ្នាដែលបម្រើការតាមផ្នែកនីមួយៗបានមើលថែ និងយកអាសារពួកយើងណាស់!ទោះបីជាពួកយើងមិនចេះនិយាយភាសាខ្មែរក៏ដោយ។តែពួកយើងទទួលបានអារម្មណ៍កក់ក្តៅពីប្រជាជនកម្ពុជាពិតមែន! ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ាមានកុមារជាច្រើនដែលមានជំងឺនិងកំពុងរងទុក្ខដូចកូនប្រុសខ្ញុំអញ្ចឹងដែរ”៕AKP

Powered by Blogger.