ការវិនិយោគលើវិស័យកមន្តសាលថ្មីកំពុងត្រូវបានទាក់ទាញមកកម្ពុជា ដូចដែលបានបញ្ជាក់ដោយក្រុមប្រឹក្សាវិនិយោគកម្ពុជា(CIB)ដែលជាផ្នែកនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
 |
រូបភាពសហការី |
យោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាក្រុមហ៊ុនចំនួន៥ រួមមានក្រុមហ៊ុនចំនួន៤ ក្នុងវិស័យកាត់ដេរ និងគ្រឿងបន្លាស់ បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ។ក្រុមហ៊ុនទាំងនេះគ្រោងនឹងវិនិយោគរួមគ្នា ក្នុងទំហំទឹកប្រាក់ប្រមាណ៥២,២លានដុល្លារក្នុងការបង្កើតរោងចក្រនៅទូទាំងប្រទេសដែលនាំទៅដល់ការបង្កើតឱកាសការងារជិត១៤,០០០កន្លែង ។ក្រុមហ៊ុន TARAL INTERNATIONAL CO., គ្រោងបោះទុន ២៦,៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ ដែលនឹងបង្កើតការងារជាង ៦៧០០កន្លែង។ ក្រុមហ៊ុន SUPER KNITTING (CAMBODIA) CO., នឹងបោះទុន ៦,៦ លានដុល្លារ បង្កើតរោងចក្រផលិតសម្លៀកបំពាក់នៅខេត្តតាកែវ ដែលអាចបង្កើតការងារបានជាង ៣,០០០កន្លែង។ក្រុមហ៊ុន SSCA GARMENT CO. នឹងបោះទុន ៦,២លានដុល្លារ បង្កើតរោងចក្រចាក់សម្លៀកបំពាក់នៅខេត្តកណ្តាល ដែលនឹងបង្កើតការងារជាង ១,១០០កន្លែង។ ក្រុមហ៊ុន FOTON PACKAGING PRODUCT CO. កំពុងបើកដំណើរការរោងចក្រផលិតកាបូប និងគ្រឿងប្រើប្រាស់នៅខេត្តតាកែវ ជាមួយនឹងទុនវិនិយោគចំនួន ៦,១ លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារប្រមាណ ១,៣០០កន្លែង។ជាមួយនឹងទុនវិនិយោគប្រមាណ ៦,៧លានដុល្លារអាមេរិក ក្រុមហ៊ុន UNITED CREATION OPTICAL (CAMBODIA) CO. មានបំណងសាងសង់រោងចក្រផលិតវ៉ែនតានៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនឹងអាចបង្កើតឱកាសការងារជិត ៧០០កន្លែង។វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលមានទឹកប្រាក់៧ពាន់លានដុល្លារ ផ្តល់ការងារដល់កម្មករជាងមួយលាននាក់ និងជួយសម្រួលដល់ការនាំចេញទំនិញដែលមានតម្លៃ ៦,៦លានដុល្លារនៅក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ និយោជិតស្ត្រីភាគច្រើននៅក្នុងវិស័យនេះតែងតែប្រឈមនឹងបញ្ហាក្នុងការទទួលបានរង្វាន់ពីកម្លាំងពលកម្មរបស់ពួកគេ៕Apparelresources.com/KhmerTimes
Post a Comment