លោកហង្ស ចក្រាចា​ងហ្វាង​កា​សែ​​ត​ខែ្មរ​ម្ចាស់​ស្រុក​ទទួ​ល​មរណ​ភាព

 លោកហង្ស ចក្រាអាយុ​៦៩​​ឆ្នាំចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុកបានទទួលអនិច្ចកម្មនៅរសៀលថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៣នេះ។លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី ដោយសារជំងឺលើសឈាមកាលពីយប់ថ្ងៃ៦ កក្កដា ២០២៣។

រូបភាពហ្វេសប៊ុក
សូមជម្រាបជូនថាលោក ហង្ស ចក្រាចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ត្រូវបានសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាទីប្រឹក្សាអមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។លោក ហង្ស ចក្រា ដែលល្បីឈ្មោះខាងសរសេរអត្ថបទប្រឆាំងកាលពីជាង១០ឆ្នាំមុន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​និង​បញ្ជូន​មក​ភ្នំពេញ​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ២០០៩ ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគាររយៈពេល​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល។សមត្ថកិច្ចបានចាប់ខ្លួនលោកតាមដីការដែលបានចោទប្រកាន់អ្នកកាសែតជើងចាស់រូបនេះថាបាន​ផ្សាយ​ព័ត៌មាន​មិន​ពិតញុះញង់​ចំពោះ​អាជ្ញាធរ​ជាតិ និង​ប៉ះពាល់​ស្ថិរភាព​នយោបាយ បន្ទាប់ពី​លោក​បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​ថាមន្រ្តី​មួយចំនួន​នៅ​ជុំវិញ​សម្ដេចវិបុលបញ្ញា សុខ អាន ដែលកាលណោះនៅជារដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តីជា​មន្រ្តី​ពុក​រលួយ។នៅក្នុងពន្ធនាគារព្រៃស លោក ហង្ស ចក្រា ក៏បានសរសេរលិខិតទទួលស្គាល់កំហុសចំពោះការចុះផ្សាយ និងបានសូមទោសសម្ដេចវិបុលបញ្ញា សុខ អាន ផងដែរ។ រហូតដល់ខែមេសា ឆ្នាំ២០១០ លោក ហង្ស ចក្រា ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ រួម​ជាមួយ​​អ្នក​ទោស​ចំនួន២៣​នាក់​ផ្សេង​ទៀត​ តាម​ព្រះរាជ​ក្រឹត្យ​លើកលែង​ទោសនិង​បន្ធូរ​បន្ថយ​ទោស​របស់​ព្រះ​មហាក្សត្រ ព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី៕សហការី

Powered by Blogger.