នាយករដ្ឋមន្ត្រីជំរុញឱ្យយកចិត្តទុកដាក់លើទម្រង់ដើមនៃវប្បធម៌ជាតិ
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ និងមានវិធានការថែរក្សាទម្រង់ដើមនៃវប្បធម៌ជាតិដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានយូរអង្វែង។នាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវតាមសារជាសំឡេងមួយកាលពីថ្ងៃពុធបន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រីទ្រី ដាណាអ្នកលក់គ្រឿងអលង្ការអនឡាញដ៏ល្បីល្បាញ ដែលកំពុងកក្រើកនៅលើបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃមុន។លោកស្រី ដាណា បានចោទប្រកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះការតឹងរ៉ឹងពេកចំពោះសំណើសុំថតរូបផ្សព្វផ្សាយនៅអង្គរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះខណៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានច្រានចោលចំពោះការការចោទប្រកាន់នេះដោយពន្យល់ថា ក្រសួងតម្រូវឱ្យមានការកែប្រែខ្លះដើម្បីប្រាកដថាសម្លៀកបំពាក់និងការតុបតែងស្របតាមទម្រង់ដើមដើម្បីជៀសវាងការរិះគន់ជាសាធារណៈ និងជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។សម្តេចហ៊ុន សែន បានសង្កត់ធ្ងន់ក្នុងសារសំឡេងថា៖ «ការបង្ហាញពីវប្បធម៌ខ្មែរគឺល្អ។ប៉ុន្តែបើមិនធ្វើតាមទម្រង់ដើមទេវាប្រៀបដូចជាការបំផ្លាញវប្បធម៌»។សម្តេចបន្ថែមថា លោកស្រី ដាណាមិនគួរបន្ទោសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទេព្រោះវាជាកាតព្វកិច្ចរបស់ក្រសួងក្នុងការការពារវប្បធម៌ជាតិបើមិនដូច្នេះទេនឹងត្រូវទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនចំពោះរាជរដ្ឋាភិបាលនិងរដ្ឋសភា។សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពន្យល់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺដោយសារតែការបង្ហាញពីវប្បធម៌ដែលខុសពីដើមមិនត្រឹមតែប៉ះពាល់ដល់វប្បធម៌របស់យើងប៉ុណ្ណោះទេ។ប៉ុន្តែកម្ពុជាក៏អាចរងការចោទប្រកាន់ពីប្រទេសជិតខាងថាចម្លងវប្បធម៌របស់ពួកគេផងដែរ។សម្តេចហ៊ុន សែនស្នើឲ្យលោកស្រី ដាណាសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខណៈពេលបន្ទាប់ពីនេះ អាចមានមន្ត្រីជំនាញទៅជួយក្នុងកិច្ចការនេះ ប្រសិនបើមានការស្នើសុំឲ្យគម្រោងលើកកម្ពស់វប្បធម៌របស់លោកស្រីទទួលបានជោគជ័យ៕AKP/Khmer Times
Post a Comment