ការបាញ់ប្រហារការពារការប្លន់៣២.៥លានដុល្លារនៅអាកាសយានដ្ឋានឈីលី
កងកម្លាំងសន្តិសុខអាកាសយានដ្ឋានក្នុងទីក្រុងSantiagoបានប្រយុទ្ធជាមួយក្រុមចោរដោយរារាំងពួកគេមិនឱ្យយកលុយ៣២.៥លានដុល្លារនៅលើយន្តហោះមនុស្ស២នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ចោរប្លន់ប្រហែល១០-១២នាក់នៅព្រលឹមថ្ងៃទី៨ខែមីនាបានបើកឡាន៣ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិArturo Merino Benitez ។ពួកគេបានធ្វើដំណើរទៅកាន់កន្លែងផ្ទុកទំនិញខណៈដែលបុគ្គលិកកំពុងផ្ទេរប្រាក់៣២,៥ លានដុល្លារពីយន្តហោះទៅកាន់រថពាសដែក។ព្រះរាជអាជ្ញា Eduardoបាននិយាយថា"ការដឹកជញ្ជូនមានតម្លៃខ្ពស់ត្រូវបានដឹកជញ្ជូនតាមយន្តហោះLATAMពីទីក្រុងMiamiដែលត្រូវបានការពារដោយក្រុមហ៊ុនសន្តិសុខBrinks ។ ក្រុមចោរបានលួចចូល ។ប៉ុន្តែត្រូវបានបណ្តេញចេញដោយមន្រ្តីសន្តិសុខ"ព្រះរាជអាជ្ញាEduardo បាននិយាយថាBaezaដែលទទួលបន្ទុកស៊ើបអង្កេតឧប្បត្តិហេតុនេះបាននិយាយថាការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងក្រុមចោរនិងសន្តិសុខអាកាសយានដ្ឋានបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ក្នុងនោះមានចោរប្លន់ម្នាក់ និងបុគ្គលិកព្រលានយន្តហោះម្នាក់ឈ្មោះClaudio Villar Rodriguez អាយុ ៤៥ឆ្នាំ។ ក្រោយមកក្រុមចោរបានរត់គេចខ្លួន ហើយដុតរថយន្ត២គ្រឿងក្នុងចំណោម៣គ្រឿងនៅលើផ្លូវជាតិក្បែរនោះ ។ប្រធានាធិបតី Gabriel Boric បានសន្យាថានឹងតាមដានក្រុមចោរប្លន់ ហើយនាំពួកគេមកកាត់ទោស។ លោកក៏បានបញ្ជាក់ថាលោកនឹងគាំទ្រយ៉ាងពេញទំហឹងដល់ប៉ូលិសដើម្បីប្រឈមមុខនឹងក្រុមឧក្រិដ្ឋជននេះ។ក្នុងឆ្នាំ២០២០ចោរប្រដាប់អាវុធមួយក្រុមបានលួច $១៥ លានដុល្លារពីឡានដឹកទំនិញនៅអាកាសយានដ្ឋាន Arturo Merino Benitez ។ ក្នុងឆ្នាំ ២០១៤ អាកាសយានដ្ឋាននេះក៏ត្រូវបានក្រុមប្លន់យកប្រាក់ជាង១០លានដុល្លារអាមេរិកដែរ៕យោងតាមAFP
ប៉ូលិសម្នាក់ឈរយាមនៅច្រកទ្វារបន្ទាប់ពីការប្លន់មិនបានសម្រេចតម្លៃ ៣២,៥ លានដុល្លារពីយន្តហោះ LATAM នៅអាកាសយានដ្ឋាន Arturo Merino Benitez ក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី៨ ខែមីនា។ រូបថត៖ AFP។
Post a Comment