កម្ពុជា​កាត់​​ទោស​មេ​​បក្ស​ប្រឆាំង​ឲ្យ​ជា​ប់​គុក​២៧​ឆ្នាំ​ពី​​បទ​ក្បត់​ជា​តិ(AFP, Reuters)

 តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោកកឹម សុខាសហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល២៧ឆ្នាំ​ពី​បទ​ក្បត់ជាតិ។លោកកុយ សៅចៅក្រម​បាន​ថ្លែង​ក្នុង​សវនាការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ​ថា​៖«​លោក កឹម សុខា ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជានិង​កន្លែង​ផ្សេង​ទៀត។ក្រោយ​ការ​កាត់ទោសលោក កឹម សុខាត្រូវ​បាន​នាំ​ចេញ​ពី​បន្ទប់​សវនាការ​ទៅ​ផ្ទះ​របស់​លោកដែល​លោក​នឹង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះនិង​ហាម​មិន​ឲ្យ​ជួប​អ្នក​ណា​ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​លោក។តុលាការ​ក៏​បាន​ដក​សិទ្ធិ​បោះឆ្នោត​របស់​លោកកឹម សុខានិង​ហាម​លោក​មិន​ឲ្យ​ឈរ​ឈ្មោះ​ធ្វើ​នយោបាយ។លោក អាង ឧត្តម មេធាវីរបស់លោកកឹម សុខា មានប្រសាសន៍ថាក្រុមមេធាវីរបស់លោកនឹងប្តឹងឧទ្ធរណ៍ក្នុងរយៈពេល១ខែបន្ទាប់ពីការប្រកាសសាលក្រម។លោក កឹម សុខា អាយុ​៦៩​ឆ្នាំ ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ ២០១៧ដោយ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​«រៀបចំ​ផែនការ​សម្ងាត់»ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក កឹម សុខាបាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​២០១៧ដោយសារ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល។ លោកសម រង្ស៊ី ដែល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​លោក កឹម សុខា កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ១០ឆ្នាំ​កាល​ពី​ឆ្នាំ​មុន ដោយ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

លោកកឹម សុខានៅ​មុន​សវនាការ​កាត់​ទោស​នៅ​ថ្ងៃ​ទី​៣ខែ​មីនា។រូបថត៖ AFP។

Powered by Blogger.