សម្តេច​ហ៊ុន​សែនស្នើឱ្យមន្ត្រីថ្នាក់ជាតិ​និងក្រោមជាតិកុំយកអ្នកសារព័ត៌​មានជាសត្រួវ

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​បានស្នើឱ្យមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកុំយកអ្នកសារព័ត៌មានជាសត្រូវនិងត្រូវតែធ្វើការសហការជាមួយអ្នកសារព័ត៌មាន។ ការស្នើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ ក្នុងជំនួបលើកទី៥ ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកសារព័ត៌មានបានជួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសផងដែរ។សម្តេច​​បានបញ្ជាក់ថា៖«ខ្ញុំសូមសម្តែងការសារទនិងអរគុណដល់អ្នកសារព័ត៌មានក្នុងនោះរឿងវិទ្យុ និងទូរទស្សន៍ជារឿងមួយ ។ក៏ប៉ុន្តែបណ្តា​អនឡាញក៏បានជួយច្រើនផងដែរ។ ខ្ញុំតែងតែបញ្ជូនព័ត៌មានតាមបណ្តាញអនឡាញនេះទៅដល់​ខេត្តណាដែលមាន​បញ្ហាឱ្យពិនិត្យ​តែម្តង» ។សម្តេចតេជោបានថ្លែងថារដ្ឋមន្ត្រីមួយចំនួននិងអភិបាលខេត្តមួយចំនួនបានទទួលដែលភាគច្រើនព័ត៌មានបានចេញពីព័ត៌មានអនឡាញ។សម្តេចតេជោអះអាងថាព័ត៌មានខ្លះបានផ្តល់ឱ្យមានការស្រាវជ្រាវសម្រាប់ដោះស្រាយបញ្ហាដែលមាននៅមូលដ្ឋាន។ទន្ទឹមនេះប្រជាជនត្រូវការនូវយុត្តិធម៌ ឬបញ្ហានានាដែលគាត់ចង់ដោះស្រាយ។ជាមួយគ្នានោះដែរ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ « ខ្ញុំពិតមានការរីករាយជាមួយស្ថាប័នព័ត៌មានដែលជាអ្នកផ្តល់ព័ត៌មាន ឥឡូវនេះ​ទោះបីមានជានៅស្ថាប័នខ្លះនៅ តាមបណ្តាខេត្តខ្លះប្រៀបធៀបពេលមុន វិជ្ជាជីវៈសារព័ត៌មានគឺមានភាពទទួលខុសត្រូវខ្ពស់ជាងមុន ហើយអ្នកទទួលបានព័ត៌មានក៏បានច្រើនជាមុន »។សម្តេចបានគូសបញ្ជាក់ទៀតថា៖«ខ្ញុំសូមឱ្យថ្នាក់ដឹកនាំ ថ្នាក់ជាតិក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិមិនត្រូវយកអ្នកសារព័ត៌មាន​ធ្វើជាសត្រូវនោះទេ។ វានឹងជាកំហុសដ៏ធ្ងន់ធ្ងរក្នុងកាដឹកនាំបើសិនអ្នកគិតថាយកសារព័ត៌មានជាសត្រូវ ។ពិតហើយខ្ញុំមិនជំទាស់​នោះទេជាមួយនឹងសារព័ត៌មានខ្លះមិនបានការសូម្បីខ្ញុំមិនបានការ សូម្បីខ្ញុំមិននិយាយរកផង ។ប៉ុន្តែអ្នកសារព័ត៌មានមាន​ចេតនា​ល្អក្នុងការផ្តល់ព័ត៌មាននូវរឿងពិតគឺគប្បីរាប់រក និងផ្សារភ្ជាប់នូវអ្នកព័ត៌មាននូវអ្វីដែលយើងធ្វើ ដើម្បីជូនសាធារណជនបានដឹង»៕AKP

_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276


 

Powered by Blogger.