ទីក្រុងគៀវស្ថិតនៅ​ក្រោមការវា​យប្រហា​រដោយមីស៊ីល

មន្ត្រីអ៊ុយក្រែនបាននិយាយថាហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងរដ្ឋធានីគៀវត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែត។ប៉ុន្តែទំហំនៃការខូចខាតមិនទាន់ច្បាស់នៅឡើយទេ។អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Kyrylo Tymoshenko បាននិយាយនៅថ្ងៃនេះថាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅក្នុងរដ្ឋធានីគៀវ កំពុងស្ថិតនៅក្រោមការវាយប្រហារដោយមីស៊ីលហើយអាជ្ញាធរកំពុងបំភ្លឺព័ត៌មាននេះ។អភិបាលក្រុងគៀវលោក Vitaly Klitschkoបានរាយការណ៍ពីការផ្ទុះនៅក្នុងសង្កាត់ Dniprovsky ខាងក្នុងទីក្រុង ខណៈដែលសាក្សីបានឮការផ្ទុះជាបន្តបន្ទាប់មុនពេលស៊ីរ៉ែនត្រូវបានធ្វើឱ្យសកម្ម។ អ្នកស្រុកនៃរដ្ឋធានីអ៊ុយក្រែនត្រូវបានណែនាំឱ្យស្វែងរកទីជម្រក។លោក Ihor Taburets អភិបាលខេត្ត Cherkasyភាគកណ្តាលនៃប្រទេសអ៊ុយក្រែនបានព្រមានរុស្ស៊ីអាចបើកការវាយប្រហារមីស៊ីលទ្រង់ទ្រាយធំមួយផ្សេងទៀតក្នុងរយៈពេលមួយថ្ងៃ។លោក Vitaly Kim អភិបាលខេត្ត Mykolaiv នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបាននិយាយថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី១៧គ្រឿង បានហោះចេញពីមូលដ្ឋានរបស់ពួកគេ។ក្រសួងការពារជាតិរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ចាប់ពីខែតុលា ឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធារបស់អ៊ុយក្រែន ដោយមានគោលដៅធ្វើឱ្យកម្លាំងប្រយុទ្ធរបស់ខ្លួនចុះខ្សោយ និងបង្ខំឱ្យទីក្រុងគៀវចូលក្នុងតុចរចា។ស្ទើរតែពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនត្រូវបានបំផ្លាញឬខូចខាតបន្ទាប់ពីការវាយឆ្មក់ជាច្រើនខែរបស់រុស្ស៊ីដែលបណ្តាលឱ្យមនុស្សគ្មានអគ្គិសនី និងកំដៅអស់ជាច្រើនម៉ោងនៅក្នុងអាកាសធាតុក្រោមសូន្យ។អ៊ុយក្រែននិយាយថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធគឺជា"ឧក្រិដ្ឋកម្មសង្គ្រាម"ដោយចោទប្រកាន់រុស្ស៊ីថាមានចេតនាធ្វើបាបជនស៊ីវិលនិងបំពានឆន្ទៈរបស់ខ្លួន។ ទន្ទឹមនឹងនេះទីក្រុងម៉ូស្គូបានពន្យល់ថាខ្លួនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ដើម្បីបង្អាក់លំហូរនៃអាវុធអាមេរិកនិងសម្ព័ន្ធមិត្តទៅកាន់ទីក្រុងគៀវ៕

ផ្សែង​ហុយ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​លើ​រដ្ឋធានី​គៀវ​ក្នុង​ខែ​តុលាឆ្នាំ​២០២២។រូបថត៖Reuters


_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។👉ព័ត៌មានបន្ថែម0978593132.077313276


 

Powered by Blogger.