លោ​ក​ជុ​ង សុ​ជា​​​​តិប្រគល់អំ​ណោ​​យ​​ឯ​កឧត្តម​ស សុខា​និ​​ង​​​លោកជំ​ទាវជូន​លោ​ក​មួង សុវ​ណ្ណារិទ្ធ​

 ភ្នំពេញ៖នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ លោក ជុង សុជាតិ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជាតំណាងឯកឧត្តមបណ្ឌិតទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងក្រុមការងារបាននាំយកអំណោយរបស់ឯកឧត្តម ស សុខាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងលោកជំទាវ កែ សួនសុភី រួមមាន ៖ ថវិកាចំនួន១៨០០ ០០០(មួយលានប៉ែតសិបម៉ឺន) អង្ករ ចំនួន ១០០គីឡូក្រាម និងផ្លែឈើ ចំនួន ១កន្ត្រក ប្រគល់ជូនលោក មួង សុវណ្ណារិទ្ធ អ្នកសារព័ត៌មាន និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យដែលមានជំងឺធ្ងន់ធ្ងរ ទើបចេញពីមន្ទីរពេទ្យបន្តសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខដើម្បីជួយសម្រួលដល់បន្ទុកក្នុងការព្យាបាលជំងឺ។អត្ថបទ៖សេង បូលីន



រូបភាព៖ទឹម ស៊ីវឿន








Powered by Blogger.