ពលរដ្ឋ ​ចំនួន​៣ គ្រួសារ នៅប៉ោយប៉ែត​ ដែលអះអាង​ថា បាន​បាត់​សមាជិក​ របស់​ខ្លួន ​ក្នុង​ហេតុការណ៍​ឆេះ​កាស៊ីណូ​​​នោះ មកទល់ពេលនេះ រកមិនទាន់ឃើញ

គ្រួសារ​ចំនួន​៣​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​អះអាង​ប្រាប់​សារព័ត៌មាន ក្នុងស្រុក ​ថា ពួក​គាត់​បាន​បាត់​សមាជិក​ខ្លួន​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ កាលពី​ពេល​កន្លង​មក ។ គ្រួសា​ទី​១-​ប្តី​ឈ្មោះ​សំ​សៀត អាយុ​៦៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​លី​ន រី អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែ​ត​។

គ្រួសា​នេះ​បន្ត​ថា កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ​សំ ស្រី​មុំ អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​កាស៊ីណូ​ហ្គ្រេ​ន ដាយ​ម៉ឹ​ន​ស៊ី​ធី បាន​បាត់​ខ្លួន​តាំងពី​យប់​ទី​២៨ ធ្នូ ២០២២ ដែល​ជា​ថ្ងៃ​អគ្គិភ័យ​បាន​ឆាបឆេះ​កាស៊ីណូ​នោះ​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​នៅឡើយ​ទេ បន្សល់​ទុក​កូនប្រុស​ស្រី​៣​នាក់ ឲ្យ​បុរស​ជា​ប្តី​ជា​ជន​ពិការ និង​ពួក​គាត់​ជាតា​យាយ​មើលថែ​នឹង​ចិញ្ចឹម​​បីបាច់​ទាំង​លំបាក​។

គ្រួសា​ទី​២-​ប្តី​ឈ្មោះ​ហៀ​ង ប៊ុ​ន​នឿ​ន អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​សំ សូ​នី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ គ្រួសា​ទី​២​នេះ​អះអាង​ថា ប្អូនស្រី​របស់​គាត់​(​ប្អូនស្រី​បង្កើត​ខាង​ប្រពន្ធ​)​ឈ្មោះ​អឿ ធី ជា​បុ​គ្គ​លឹ​ក​កាស៊ីណូ​ហ្គ្រេ​ន ដាយ​មិន​ស៊ី​ធី ផ្នែក​អនាម័យ​បាន​បាត់​ខ្លួន​តាំងពី​យប់​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​ខាងលើ មិន​ទាន់​ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​នៅឡើយ​ដែរ​។

គ្រួសា​ទី​៣-​ប្តី​ឈ្មោះ​ផល រ៉េ​ត អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ឃុ​ត រ៉ា​នី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​អូរប្ញ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ក្មួយ​គាត់​(​ក្មួយបង្កើត​ខាង​ប្តី​) ឈ្មោះ​កែវ វិសុទ្ធ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជាបុគ្គលិក​កាស៊ីណូ​ខាងលើ បាន​បាត់​ខ្លួន​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ម៉ាក​សង់​ស៊េរី​ឆ្នាំ​២០២២​មួយ​គ្រឿង តាំងពី​យប់​ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​ដូច​គ្នា​។ ឈ្មោះ​ឃឹម វង្ស អាយុ​៣២​ឆ្នាំ ជា​ប្តី​ស្ត្រី​រង​គ្រោះ​នៃ​គ្រួសា​ទី​១(​សំ​ស្រី​មុំ​)​ប្រាប់​ថា មុន​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​កាស៊ី​ណូ​ខាងលើ ប្រពន្ធ​គាត់​បាន​ចេញ​ទៅ​ធ្វើការ​ដូច​សព្វមួយដង​គឺ​ចូល​ម៉ោង​៨​យប់​ចេញ​ម៉ោង​៨​ព្រឹក ប៉ុន្តែ​បាត់​ខ្លួន​តាំងពី​យប់​នោះ​មិន​ទាន់​ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​។

ហើយ​ថា ក្រោយ​ហេតុការណ៍​កើតឡើង​ប្រហែល​១០​ថ្ងៃ មាន​មនុស្ស​៣​នាក់ ថៃ​២​នាក់ ខ្មែរ​ម្នាក់ បាន​ទៅ​ផ្ទះ​គាត់​ដោយ​យក​ប្រាក់​ឲ្យ​ចំនួន​១​ម៉ឺន​ប្រាំ​ពាន់​បាត ដោយ​និយាយ​ថា ជា​ប្រាក់​ចូលរួម​រំលែក​ទុក្ខ​នឹង​ឲ្យ​ទិញ​ទឹកដោះគោ​ឲ្យ​កូនស្រី​តូច ។ ចំណែក​គ្រួសា​ទី​២​និយាយ​ថា ក្រោយ​ហេតុ​ការណ៍​អគ្គិភ័យ​កើតឡើង​នឹង​ដោយសារ​មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​សង្ស័យ​ថា ស្លា​​ប់​សាច់ញាតិ​បាន​ចាត់ចែង​ធ្វើបុណ្យ​។

ក្នុង​ពិធីបុណ្យ​នោះ ក៏​មាន​ជនជាតិ​ថៃ​និង​ខ្មែរ​សង្ស័យ​តំណាង​ឲ្យ​ខាង​ក្រុមហ៊ុន​កាស៊ីណូ​បាន​យក​ប្រាក់​ចំនួន​១៥០០០​បាត​ទៅ​ចូលរួម​រំលែក​ទុក្ខ ហើយ​អះអាង​ថា នឹង​ជួយ​ថវិការ​ចំនួន​៥០០០​បាត​ជួយ​គ្រួសារ​ង​គ្រោះ ដើម្បី​ចិញ្ចឹម​កូន​ចំនួន​៣​ខែ​បន្ត​ទៀត​។សាច់ញាតិ​គ្រួសារ​ង​គ្រោះ​ទាំង​៣​ខាង​លើ​ អះអាង​ថា ក្រោយ​ហេតុការណ៍​ឆាបឆេះ​កាស៊ីណូ​នឹង​បាត់​សមាជិក​ខ្លួន​ពួក​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទាមទារ​ឲ្យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ជួយ​ស្វែងរក​សាច់ញាតិ​នឹង​ទាមទារ​រក​យុ​ត្តិ​ធ​ម៍​រួច​ហើយ​។

ដ្បិត​គ្រួសា​ទី​១​នឹង​ទី​២​អះអាង​ថា ទទួល​បាន​ថវិកា​មួយ​ចំនួន​ពី​ជនជាតិ​ថៃ សង្ស័យ​តំណាង​ឲ្យ​ក្រុមហ៊ុនកាស៊ីណូ​ដែល​រង​ការ​ឆាបឆេះ ប៉ុន្តែ​ពួក​គាត់​ពិសេស​គ្រួសា​ទី​៣​ផង សុំ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ពោល គឺ​ចង់បាន​សំណង​សមរម្យ ព្រោះ​សមាជិកគ្រួសារ​ពួក​គាត់​បាត់​ខ្លួន​ក្នុង​ម៉ោង​ការងារ ។ មិនតែប៉ុណ្ណោះ ពូ​មីង​ជន​រង​គ្រោះ​ទី​៣​និយាយ​ថា តាំងពី​ករណី​អគ្គិភ័យ​កើតឡើង​មក​ដល់​ពេល​នេះ ប្រពន្ធ​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ស្វះ​ស្វែងរក​យុត្តិធម៌​នៅឡើយ ហើយ​ប្រាប់​ពួក​គាត់​ថា នាង​មិន​ទាន់​ទទួល​បាន​សំណង​អ្វី​ទាំងអស់​។

ជុំវិញ​ករណី​ខាងលើ នេះ ​មិន​អាច​ទំនាក់ទំនង​ខាង​ក្រុមហ៊ុន​កាស៊ីណូ​ដែល​រង​កា​ឆាបឆេះ​សុំ​កា​បំភ្លឺ​បាន​ទេ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។ ចំពោះអភិបាលក្រុង វិញ បានសាកសួរ​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ដើម្បី​ចង់​ដឹង​ថា តើ​ក្រោយ​ ហេតុការណ៍​ឆាបឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ពលរដ្ឋ​ខ្មែរ​ដាក់​ពាក្យ​បណ្តឹង​ស្វះ​ស្វែងរក​សាច់ញាតិ​ឬទេ ? លោក ​គាត ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ​មិន​មានកា​អត្ថា​ធិ​ប្បាយ​តប​ឡើយ​។

ដោយឡែក លោក​វរសេនីយ៍ឯក​សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ អោយដឹងថា ពិតជា​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​ឲ្យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ជួយ​ស្វែងរក​សា​មា​ជិ​ក​ខ្លួន​ដែល​អះអាង​ថា​បាត់​ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​កាស៊ីណូ​នា​ពេល​កន្លង​មក​មែន ប៉ុន្តែ​លោក​ថា​ពេល​នេះ ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ដែល​បាន​បង្កើត​គណៈកម្មការ​កំពុង​បន្ត​ស្រាវជ្រាវ​យ៉ាង​សស្រាក់សស្រាំ​នៅឡើយ ។







Powered by Blogger.