សហព័ន្ធអ្នកសា​​​រ​​ពត៌មា​នក​ម្ពុជា​​​អ​​ង្កេតកា​​​រ​ពិតសូមថ្លែងអំ​ណរ​គុណដល់ស​ម្តេច​ហ៊ុនសែន​ទទួលបន្ទុកលើពន្ធប៉ាតង់រ​យៈ​ពេ​​ល​៥ឆ្នាំ

 សហព័ន្ធអ្នកសា​​រពត៌មា​នកម្ពុជា​​​អង្កេតកា​​​រពិតសូមថ្លែងអំណរគុណដល់សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាដែលបានប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់រយៈពេល៥ឆ្នាំសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច។ក្នុងនោះផងដែរសម្តេចតេជោហ៊ុនសែនក៏បានប្រកាសក្នងបញ្ចុះតម្លៃ៥០ភាគរយលើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន។ការថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី៥ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ជំនួបអាហារសាមគ្គីនៅឆ្នាំនេះធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោហ៊ុនសែនផងដែរ។ជំនួបនេះធ្វើឡើងដោយបើកទូលាយពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាទាំងជាតិនិងអន្តរជាតិសុទ្ធតែត្រូវបានអនុញ្ញាតឱ្យចូលរួមដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ។សូមជម្រាបជូនថាបច្ចុប្បន្នស្ថាប័នកាសែតនិងសារព័ត៌មានអនឡាញភាគច្រើនដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាគឺធ្វើការជួយសង្គមដោយស្ម័គ្រចិត្តគ្មានប្រាក់បៀវត្សនិងពុំមានប្រាក់ចំណូលពីការធ្វើអាជីវកម្មរបស់ខ្លួនឡើយសូម្បីស្ថាប័នមួយចំនួនពុំមានលទ្ធភាពចុះបញ្ជីពាណិជ្ជកម្មផងឯស្ថាប័នខ្លះដែលបានចុះបញ្ជីរួចគ្មានលទ្ធភាពបង់ពន្ធអាជីវកម្ម (ពន្ធប៉ាតង់) ចំនួន ៤០,០០០,០រៀលក្នុងមួយឆ្នាំជាហេតុធ្វើឲ្យជួបផលវិបាកជាខ្លាំង។ប៉ុន្តែដោយសារតែមានឆន្ទៈយ៉ាងមោះមុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសហការនិងអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់នៃសន្តិភាពនិងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ពុតសាម៉ាត់


_____________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276


Powered by Blogger.