ស្នងការដ្ឋាននគរបាលរាជធានីត្រៀមកម្លាំងជាង ១៥០០នាក់ ដើម្បីរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​នា​ឱកាស​បុណ្យចូលឆ្នាំចិន

នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ១៥០០នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំ​ពាក្យ​ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹ​ងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ បានដាក់ចេញនូវផែនការច្បាស់លាស់ ដោយត្រៀមកម្លាំងសមត្ថកិច្ចជាង ១៥០០នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូន​ដល់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម នឹងចូលមកដល់នៅថ្ងៃទី២១ . ២២ និង​ថ្ងៃ​ទី២៣ នាចុងសប្ដាហ៍ទី៣ នៃខែមករានេះ។ ការល្បាតទាំងយប់ទាំងថ្ងៃរបស់សមត្ថកិច្ច គឺ​ដើម្បី​បង្ការ​ទប់​ស្កាត់​ការ​ពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​មិន​ឲ្យ​មាន​បទ​ល្មើស​ផ្សេងៗ​កើត​ឡើង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំនេះ​៕

Powered by Blogger.