លោកគង់ ​សារិទ្ធិនាំថ​វិកា​ឯ​កឧត្តមស សុខានិ​ងលោ​​កជំទាវចូ​លបុណ្យខួប​​គម្រប់៧ថ្ងៃរបស់​លោកស្រ៊ុន ទិត្យ

ភ្នំពេញ ៖លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញនាំយកថវិការបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងលោកជំទាវ កែ សួនសុភី ចំនួន១៥០០ ០០០(មួយលានប្រាំសែន)រៀល ចូលបុណ្យខួបគម្រប់ ៧ថ្ងៃ របស់លោក ស្រ៊ុន ទិត្យ សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។គួររំលឹកថា លោក ស្រ៊ុន ទិត្យជាអ្នកសារព័ត៌មាន និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យលោកបានទទួលមរណភាពកាលពីវេលាម៉ោង ៥:៣០ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ៕









Powered by Blogger.