ពិធីដង្ហែរ សព៤៩ រូប ក្នុងពេលតែមួយ ថ្ងៃតែមួយ

រាជរដ្ឋាភិបាលបាននាំដួងព្រលឹងពួកគាត់មកដល់មាតុភូមិយើងវិញហើយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅតំបន់ប្រវត្តិសាស្រ្តយោធាX16

រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនទូទាំងប្រទេសមានសេចក្តីសោកសង្រែងនិងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការធ្វើពលីកម្មរបស់យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានស្លាប់ក្នុងបុព្វហេតុជាតិនិងប្រជាជនក្នុងអំឡុងឆ្នាំ១៩៧៨។

ដើម្បីជាការដឹងគុណដល់យុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុជាតិនោះរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាពីសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២
យើងជាយុវជនជំនាន់ក្រោយចងចាំនិងដឹងគុណជានិច្ចចំពោះពលិកម្មដ៏អង់អាចរបស់កងកំលាំងទាំង៤៩រូប។
បើទោះបីសាច់ញាតិជិតបំផុតរបស់ពួកគាត់មិនបានធ្វើបុណ្យជូនពួកគាត់ក៏ដោយ តែប្រជាជនកម្ពុជាសូមចូលរួមធ្វើបុណ្យជូនពួកគាត់ដោយក្តីគោរពនិងដឹងគុណ។
សូមដួងវិញ្ញាណខ័ន្ធវីរៈយុទ្ធជនទាំងអស់បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាត
Powered by Blogger.