សម្តេចតេជោ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបាត់បង់កូនចៅដោយការលិចទូកចម្លង

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​កូនចៅ ដោយសារ​លិច​ទូក​ចម្លង​។


សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៤ ខែតុលា​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រំ​បំផុត​ជាមួយ​បងប្អូន​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​កូន​ៗ និង​ចៅ​ៗ​ជាទី​ស្រឡាញ់​នៅ​ក្នុង​ឧប្បទ្ទវហេតុ​លិច​ទូក​ចម្លង​ដឹក​សិស្សានុសិស្ស​ចេញពី​សាលា​ទៅ​ផ្ទះ ស្ថិត​នៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ ដែល​បាន​បណ្តាល​ឱ្យ​ស្លា​.​ប់​ជា​ច្រើន​នាក់ និង​មួយ​ចំនួន​ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ និង​មួយ​ចំនួន​ទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ​»​។

សម្តេច​ក៏​បាន​ស្នើ​សូម​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បន្ត​ស្វែងរក​អ្នក​រង​គ្រោះ និង​ចូលរួម​ដោះស្រាយ​ជួយ​ដល់​បងប្អូន​ក្រុម​គ្រួសារ​នៃ​ស​.​ព និង​ជន​រង​គ្រោះ​អោយ​បាន​ទាន់​ពេលវេលា​ដ៏​លំបាក​បំផុត​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ដែល​រស់នៅ​តាម​មាត់ទន្លេ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ដែល​ស្ថានភាព​ទឹកជំនន់​កំពុង​កើនឡើង​៕


Powered by Blogger.