រកឃើញអ្នកស្លាប់សរុប៩នាក់ហើយ និងអ្នកបាត់ខ្លួន២នាក់ទៀត ករណីលិចទូក

គិត​មក​ត្រឹម​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២២ កម្លាំង​ចម្រុះ និង​ក្រុមការងារ​ចុះ​រុករក​ស​.​ព​ជន​រង​គ្រោះ​បាន​ចំនួន​០១​នាក់​បន្ថែម​ទៀត ឈ្មោះ សុវត្ថិ ស​ក្ខិ​ណា ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​។​ ចំណែកនៅមានជីវិត៤នាក់ដដែល ។ នេះ​បើ​យោង​តាម​ផេ​ក ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលបាន​ផ្សាយ​។



ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា រក​ឃើញ​សរុប​ចំនួន​១៣​នាក់ ក្នុង​នោះ​បាន​ស្លា​.​ប់​ចំនួន​០៩​នាក់ ( ​ស្រី​០២​នាក់​)​។​ ចំណែក​នៅ​សល់​ចំនួន​០២​នាក់ ក្នុង​នោះ​មាន​ស្រី​០១​នាក់ ។​មានឈ្មោះ​ដូច​ខាងក្រោម​:
១-​ឈ្មោះ មាស សុវណ្ណ​រាជ ភេទ​ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ​សិស្ស
២-​ឈ្មោះ រី ស្រី​លី​ន អាយុ​១២​ឆ្នាំ ភេទ​ស្រី មុខរបរ​សិស្ស
បច្ចុប្បន្ន កម្លាំង​ចម្រុះ​បាន​បន្ត​ស្រាវជ្រាវ​រុករក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​បន្ត​ទៀត​៕

សូមរំលឹក ៖ ព័ត៌មានបឋម រហូត​មក​ដល់​វេលា​ម៉ោង ៩:០០​នាទី​ព្រឹក​ថ្ងៃ ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ ក្រុម​ជួយ​សង្គ្រោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លា​.​ប់ និង​បាន​រក​ឃើញ​ស​.​ព​កើនឡើង​៨​នាក់​ហើយ ខណៈ​៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​៣​នាក់​ទៀត​កំពុង​បន្ត​បាត់​ខ្លួន​។ ករណីនេះដែរ បានកើតឡើង កាលពីវេលាម៉ោង១៩និង០០នាទី ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នៅជិត​ស្ពានអ្នកលឿង៕

Powered by Blogger.