ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ខេត្តបន្ទាយមានជ័យ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន នៅថ្ងៃទី៥តុលានេះ បានចុះ ពិនិត្យស្ថានភាពប្រជា ពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង

ស្រុកនិងក្រុងចំនួន ៧ ក្នុងខេត្តបន្ទាយមានជ័យ
ត្រូវបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង
៨ពាន់គ្រួសារ និងជាង ៣៤២គ្រួសារ ត្រូវបាន ជម្លៀសចេញទៅរកទីទួលមានសុវត្ថិភាព។ 



ករណីលង់ទឹកស្លាប់ដោយសារជំនន់ទឹកឡើង នេះ ត្រូវគេរាយការណ៍ថាមានចំនួនចំនួន ១៣នាក់។
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន នៅថ្ងៃពុធនេះ បានអញ្ជើញចុះសាកសួរសុខទុក្ខនិង
នាំយកអំណោយជួនដល់ក្រុមគ្រួសារ ចំនួន១៦៨គ្រួសាររងទឹកជំនន់ ស្ថិតនៅឃុំចំណោម
និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ, និងអញ្ជើញសាកសួរសុខទុក្ខពលរដ្ឋ
ចំនួនប្រមាណ១៣៣គ្រួសារទៀតដែលរងទឹកជំនន់ក្នុងក្រុងប៉ោយប៉ែត។ 



លោកឧបនាយករដ្ឋមន្រ្តី
កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន
តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ គ្រប់កាល:ទេស:
ពិសេសការលំបាកនៃជំងឺកូវីដ-១៩ និងការលំបាកនៃជំនន់ទឹកភ្លៀងនា ពេលនេះ
ដែលតំរូវឱ្យយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយផ្តល់នូវស្បៀង និងថ្នាំពេទ្យ
និងត្រៀមមធ្យោបាយនានាដើម្បីការជួយអន្តរាគមន៍នាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព,ណែនាំគាត់ពីវិធានប្រុងប្រយ័ត្នសង្រ្គោះបឋម
និងត្រៀមលក្ខណជួយវិស័យសេដ្ឋកិច្ចគ្រួសារ ពួកគាត់ នៅពេលទឹកស្រកចុះទៅវិញ។ 



លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះក្រុមគ្រួ
សារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។ 

អំណោយចែកជូនដើម្បីសម្រាលនូវការលំបាក គឺក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូ ក្រាម
មី១កេស ត្រី ខ៥កំប៉ុង ទឹកស៊ីអ៊ីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២ម៉ឺនរៀល,
ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់៥គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺន រៀល
និងបានជួយឧបត្ថម្ភដល់អង្គភាពនានាជាច្រើនទៀតដែលបានចូលរួមក្នុងការជួយ
សង្គ្រោះប្រជាពលរដ្ឋ។ 

ដោយឡែកនៅក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋ ចំនួន១៣៣គ្រួសារ ទទួលបាន ០១ កញ្ចប់ ក្នុង០១ឃីត រួមមាន៖ ក្នុង០១គ្រួសារទទួលបានឃីត ១.អង្ករ ២០គីឡូក្រាម ២.មី ១កេះ ៣.ត្រីខ ១យួរ ៤.ទឹកស៊ីអ៊ីវ ១យួរ ៥.ទឹកត្រី ១យួរ ៦.ទឹកពិសាដប ១យួរ ៧.សារុង ១ ៨.មុង ១ ៩.សាប៊ូដុសខ្លួន ២ដុំ ១០.ថ្នាំពេទ្យ (ប៉ារ៉ា+បេតាឌីន) ១កញ្ចប់ ១១.ថវិកា ២ម៉ឺនរៀល ១២.ឧបត្ថម្ភកំលាំងនគរបាល ៥០ម៉ឺនរៀល ១៣.ឧបត្ថម្ភកំលាំងអាវុធហត្ថ ៥០ម៉ឺនរៀល ១៤.ឧបត្ថម្ភប្រជាការពារ ៥០ម៉ឺនរៀល ១៥.ឧបត្ថម្ភក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល ១៦.ឧបត្ថម្ភកំលាំងយោធា ៥០ម៉ឺនរៀល និង ជូនប្រជាពលរដ្ឋ ដែលមានសមាជិកស្លាប់ដោយទឹកជំនន់ចំនួន០៣គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន ថវិកា៥០ម៉ឺនរៀល ។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម
ភ្លៀងនៅតែបន្តធ្លាក់ក្នុងសប្តាហ៍នេះ ថែមទៀត ខណៈកម្ពុជាបានទទួលរងនូវ
ឥទ្ធិលប្រព័ន្ធសម្ពាធទាប ITCZ ដែលបន្តអូសបន្លាយកាត់ពីលើ ជាមួយនឹងខ្យល់មូសុងនិរតី
ខ្សោយ ។ សេចក្តីរាយការណ៍ពីខេត្តភាគពាយព្យបានឱ្យដឹងថានា ពេលនេះ
ស្ថានភាពទឹកជំនន់បានជន់លិចខ្លាំងមានស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ដែល
ទឹកជំនន់បានហូរធ្លាក់ពីស្ពានតាម៉ុកស្រុកអន្លង់វែង, មកពីស្រុកមង្គលបូរី
និងក្រុងសិរី សោ ភ័ណ និងទឹកធ្លាក់ពីផ្នែកខាងលើស្រុកបវេលខេត្តបាត់ដំបង
និងក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកថ្មពួក
ដែលជាទឹកជំនន់ធ្លាក់ពីប្រទេសថៃ មកជន់លិចក្នុងតំបន់នៃប្រទេស កម្ពុជា។





Powered by Blogger.