យ៉ាងយោចណាស់មានមនុស្ស ៣១នាក់បានស្លាប់ក្នុងហេតុការណ៍បា.ញ់ ប្រ.ហារមួយនៅក្នុងខេត្តណុងប៊ូឡាំភូប្រទេសថៃឡង់ដ៍

ថៃឡង់ដ៍៖ បើតាមប្រភពពីអាជ្ញាធរនគរបាលថៃបានឱ្យដឹងថា យ៉ាងយោចណាស់មានមនុស្ស ៣១នាក់ត្រូវបានស្លាប់ដែលក្នុងនោះក៏មានទាំងកុមារនិងក្មេងវ័យជំទន់ចំនួន ២៣នាក់ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារដ៏អាក្រក់មួយបានកើតឡើងនៅឯមជ្ឍមណ្ឌលមើលថែទាំកុមារមួយកន្លែងនៅក្នុងខេត្តណុងប៊ូឡាំភូនៃភាគខាងជើងប្រទេស ដោយខ្មាន់កំាភ្លើងមួយរូបដែលជាអតីតមន្រ្តីនគរបាល។


ប្រភពអាជ្ញាធរថៃដដែលបានបន្ដឱ្យដឹងទៀតថា
មកដល់ពេលនេះគេមិនទាន់ដឹងថាខ្មាន់កាំភ្លើងរូបនោះបានរត់ទៅដល់ទីណានៅឡើយទេ ខណៈដែលក្រុមសមត្ថកិច្ចថៃកំពុងព្យាយាមធើ្វការតាមប្រមាញ់ជនដៃដល់។



ជនដៃដល់ខាងលើនេះត្រូវបានគេដឹងថា បានប្រើប្រាស់កំបិតចាក់សំដៅទៅលើកុមារ និងបានបាញ់រះនឹងកាំភ្លើងទៅលើជនរងគ្រោះជាច្រើននាក់ទៀតដែលស្ថិតនៅកន្លែងហេតុ។ ពាក់ព័ន្ធទៅនឹងរឿងនេះដែរ គេនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដដែលជម្រុញឱ្យខ្មាន់កាំភ្លើងរូបនោះប្រព្រឹត្តទង្វើដ៏ឃោឃៅបែបនេះឡើយ។


ខ្មាន់កំាភ្លើងខាងលើនេះដែរត្រូវបានគេប្រទះឃើញចុងក្រោយបំផុតនៅក្នុងរថយន្តម៉ាកតូយ៉ូតា (Pickup) ពណ៌សមួយគ្រឿងដែលមានស្លាកលេខទីក្រុងបាងកក៕






Powered by Blogger.