កុមារឈឺចំនួនជាង ៦៣០០០នាក់ ត្រូវបានពិនិត្យព្យាបាល ខណៈកុមារមានជំងឺធ្ងន់ៗជាង ១១០០០នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកញ្ញាកន្លងទៅ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ មាន កុមារឈឺចំនួន ៦៣ ៩៨៧នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ខណៈកុមារមានជំងឺធ្ងន់ៗ ១១ ៧៣៩នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យ។



របាយការណ៍ដដែល ក៏បានឱ្យដឹងដែរថា កុមារមានជំងឺគ្រុនឈាម ចំនួន ៦៤២នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ២ ១៨១នាក់ ត្រូវបានទទួលការវះកាត់ និងវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៨៩នាក់។
ដោយឡែក នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានស្ត្រីមានផ្ទៃពោះចំនួន ៩ ២២៤នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៧៧៤នាក់។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋាន ដោយមិនគិតថ្លៃ។ និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម និងចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយពង្រឹង និងពង្រីកប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពសេវាសុខាភិបាល៕







Powered by Blogger.