មនុស្សចាស់ទាំង១០នាក់ ដែលធ្លាប់មានអាយុវែងជាងគេបំផុត

 ជាមធ្យមអាយុរំពឹងរស់របស់មនុស្សយើង គឺត្រឹមជាង៧០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក៏មានបុគ្គលមួយចំនួនមានអាយុវែងៗខ្លាំងផងដែរ។ ក្រុមមនុស្សវ័យចំណាស់ដែលរស់នៅបានដល់អាយុ១១០ឆ្នាំឡើងទៅ ត្រូវគេហៅថា ស៊ូភើសេនថេណឺរាន (Supercentenarian)។ខាងក្រោមគឺជាមនុស្សចំណាស់ៗបំផុតទាំង១០នាក់

១០. Francisca Celsa dos Santos
លោកយាយ ហ្រ្វាន់ស៉ីស្កា សេលសា ដូស សានតូស (Francisca Celsa dos Santos) បានកើតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩០៤ នៅប្រទេសប្រេស៉ីល។ លោកយាយបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នៅអាយុ១១៦ឆ្នាំនិង២៦០ថ្ងៃ។

៩. Misao Okawa
លោកយាយ មីសាវ អូកាវ៉ា (Misao Okawa) កើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៨៩៨ ក្នុងប្រទេសជប៉ុន។ ពេលដែលលោកយាយ អូកាវ៉ា ទទួលមរណភាពកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ លោកយាយមានអាយុ១១៧ឆ្នាំនិង២៧ថ្ងៃ។

៨. Chiyo Miyako
លោកយាយ ឈីយ៉ូ មីយ៉ាកុ (Chiyo Miyako) កើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩០១ ក្នុងប្រទេសជប៉ុន។ លោកយាយ មីយ៉ាកុ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដោយមានអាយុ ១១៧ឆ្នាំ និង ៨១ថ្ងៃ។

៧. Emma Morano
លោកយាយ អេមម៉ា ម៉ូរ៉ាណូ (Emma Morano) កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៨៩៩ ក្នុងប្រទេសអ៉ីតាលី។ លោកយាយ ម៉ូរ៉ាណូ មានអាយុ១១៧ឆ្នាំនិង១៣៧ថ្ងៃ ពេលទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។

៦. Violet Brown
លោកយាយ វ៉ាយអូលេត ប្រោណ (Violet Brown) កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩០០ ក្នុងប្រទេសហ្សាម៉ាអ៉ីក។ លោកយាយ ប្រោណ បានរស់នៅដល់អាយុ១១៧ឆ្នាំនិង១៨៩ថ្ងៃ។ លោកយាយបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

៥. Marie-Louise Meilleur
លោកយាយ ម៉ារី លូវីស មែលឡឺ (Marie-Louise Meilleur) កើតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៨៨០ ក្នុងប្រទេសកាណាដា។ លោកយាយ មែលឡឺ បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៨ នៅអាយុ១១៧ឆ្នាំនិង២៣០ថ្ងៃ។

៤. Nabi Tajima
លោកយាយ ណាប៊ី តាជីម៉ា (Nabi Tajima) កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩០០ ក្នុងប្រទេសជប៉ុន។ លោកយាយ តាជីម៉ា បានរស់នៅដល់អាយុ១១៧ឆ្នាំនិង២៦០ថ្ងៃ ពេលដែលលោកយាយទទួលមរណភាពកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

៣. Sarah Knauss
លោកយាយ សារ៉ា ខ្នោស (Sarah Knauss) កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៨៨០ នៅសហរដ្ឋអាមេរិក។ លោកយាយ ខាណោស មានអាយុ១១៩ឆ្នាំនិង៩៧ថ្ងៃ ពេលទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៩។

២. Kane Tanaka
លោកយាយ កាណេ តាណាកា (Kane Tanaka) បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ នៅប្រទេសជប៉ុន។ លោកយាយ តាណាកា បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅអាយុ១១៩ឆ្នាំនិង១០៧ថ្ងៃ។

១. Jeanne Calment
លោកយាយ ហ្សាន់ កាល់ម៉ន់ (Jeanne Calment) កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៧៥ នៅប្រទេសបារាំង។ រហូតមកទល់បច្ចុប្បន្ន លោកយាយ ខាល់ម៉ន់ នៅតែជាប់ឈ្មោះជាបុគ្គលធ្លាប់មានអាយុវែងបំផុតលើពិភពលោក ដោយមិនទាន់មានអ្នកណាអាចបំបែកកំណត់ត្រានេះបាននៅឡើយទេ គឺលោកយាយបានរស់នៅដល់អាយុ១២២ឆ្នាំនិង១៦៤ថ្ងៃ ពេលទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៧។

គួរបញ្ជាក់ថា អ្នកទាំងនេះសុទ្ធតែមានការទទួលស្គាល់ជាផ្លូវការពីក្រុមអ្នកស្រាវជ្រាវអន្តរជាតិ Gerontology Research Group (GRG) និងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ខណៈអ្នកដែលពុំមានការទទួលស្គាល់ គឺមិនត្រូវបានរាប់បញ្ចូលនោះទេ៕

Powered by Blogger.