គ.ជ.ប បើកវគ្គបណ្តុះបណ្តាលពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ គ.ជ.ប បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្ត លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគ.ជ.ប។
ដោយឡែក ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវចាប់ផ្តើ់ពីថ្ងៃទី២០ តុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំសង្កាត់ទូទាំងប្រទេស។
សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតឆ្នាំ២០២២ នេះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ពោលគឺបើមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅឆ្នាំ២០២២ នេះទេ គឺប្រជាពលរដ្ឋខ្មែរ អាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនអាចបោះឆ្នោតបានទេ៕
Post a Comment