តម្លៃប្រេងសាំងធ្លាក់ចុះ

តម្លៃប្រេងសាំង បានថយចុះមកវិញសម្រាប់ការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតាមានតម្លៃ៤ពាន់៤០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះចំនួន៣០០រៀល បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៥ពាន់២០០ រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានធ្លាក់ចុះចំនួន៣០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃ នេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៥ពាន់៥០រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។Powered by Blogger.