បើយោងតាមទិន្នន័យរបស់នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃបានឲ្យដឹងថាទំហំពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងថៃមានរហូតដល់៤៨០ លានដុល្លារក្នុងខែមេសា ឆ្នាំ ២០២៥ កើនឡើង ១៦,៥ ភាគរយ ធៀបនឹងឆ្នាំមុន ការនាំចេញរបស់ថៃមកកម្ពុជាតាមច្រកព្រំដែនមានតម្លៃ៣៧២លានដុល្លារកើនឡើង១១,១ភាគរយខណៈការនាំចេញទំនិញកម្ពុជាមានតម្លៃ៩៨លានដុល្លារកើនឡើង៤៣,១ភាគរយ។កម្ពុជានាំចូលទំនិញដែលមានតម្លៃ២២០លានដុល្លារតាមច្រកប៉ោយប៉ែត និងនាំចេញទំនិញមានតម្លៃ ៨៤ លានដុល្លារតាមច្រកនេះដែរ។
ស្រុកChanthaburiប្រទេសថៃដែលមានច្រកព្រំដែនចំនួនពីរជាមួយកម្ពុជាគឺច្រកដូងក្នុងខេត្តបាត់ដំបងនិងផ្សារព្រំក្នុងខេត្តប៉ៃលិនបានមើលឃើញលំហូរទំនិញតម្លៃ ៨៥ លានដុល្លារ។ការនាំចេញរបស់ថៃមកកម្ពុជាមានតម្លៃប្រមាណ ៧៦លានដុល្លារក្នុងនិងការនាំចេញរបស់កម្ពុជាទៅថៃមាន៩លានដុល្លារតាមច្រកព្រំដែន។ដូចគ្នាដែរ ច្រកចាំយាមខេត្តកោះកុង ជាប់ច្រកខ្លងយ៉ៃ ប្រទេសថៃ មានទំហំពាណិជ្ជកម្មជាង ៧៥ លានដុល្លារ (ទំនិញនាំចេញរបស់ថៃមានតម្លៃ ៦៧ លានដុល្លារ និងទំនិញនាំចេញពីកម្ពុជាមានតម្លៃ ៨.២ លានដុល្លារ)។
 |
រូបតំណាង។កម្ពុជាថ្មី |
កម្ពុជាមានអតិរេកពាណិជ្ជកម្មតាមព្រំដែនរវាងច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ និងច្រក Chong Chom របស់ថៃ។ ការនាំចេញរបស់កម្ពុជាតាមច្រកនេះមានតម្លៃ ៩,៤៦ លានដុល្លារ ខណៈការនាំចូលពីប្រទេសថៃមានត្រឹមតែ ៦,៧ លានដុល្លារប៉ុណ្ណោះ។ទំនិញនាំចេញសំខាន់ៗពីកម្ពុជាទៅប្រទេសថៃ រួមមានបន្លែ ផលិតផលបន្លែ អេតចាយ អាលុយមីញ៉ូម និងខ្សែកាប្លិ៍ ខណៈដែលការនាំចូលរួមមាន ភេសជ្ជៈ សារធាតុរ៉ែ ប្រេងឥន្ធនៈ និងទឹករ៉ែ។ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ឈានដល់ ១,៤៩ ពាន់លានដុល្លារ ក្នុងអំឡុងពេល ៤ ខែដំបូងនៃឆ្នាំនេះ កើនឡើង ៦,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ចាប់ពីខែមករាដល់ខែមេសា ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃមានចំនួនសរុប ៣២៧.៧៨ លានដុល្លារ ធ្លាក់ចុះ ២.៩ ភាគរយពី៣៣៧.៥៩ លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ផ្ទុយទៅវិញ ការនាំចូលរបស់កម្ពុជាពីប្រទេសថៃបានកើនឡើង ៩.៤ ភាគរយដល់ ១.១៦ ពាន់លានដុល្លារ កើនឡើងពី ១.០៦ ពាន់លានដុល្លារ។កាលពីខែមុនកម្ពុជានិងថៃបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដោយបានកំណត់ទិសដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៧។ក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa នៅទីក្រុង Kuala Lumpurកាលពីខែមុនភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាច្រើន រួមមានទេសចរណ៍ កសិកម្ម និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZs) នៅតាមបណ្តោយព្រំដែន។សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យបានមានប្រសាសន៍ថា “ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបានសូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯងព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។«សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន៕Khmer Times
Post a Comment