រុស្ស៊ីបដិសេធការពន្យារកិច្ចចរចាអ៊ុយក្រែនវាយប្រហារUAVក្បែរក្រុងម៉ូស្គូ
ព្រឹត្តិការណ៍៖ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់ថារុស្ស៊ីមានចេតនាបញ្ឈប់ការចរចាសន្តិភាព។កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន (UAV) ចំនួន៣គ្រឿង នៅជិតទីក្រុងម៉ូស្គូ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ TASS |
អ៊ុយក្រែនបើកការវាយប្រហារ UAV នៅជិតទីក្រុងម៉ូស្គូ
យោងតាមសារព័ត៌មាន RT អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានបញ្ជាក់កាលពីថ្ងៃទី ២១ ឧសភាថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ UAV អ៊ុយក្រែនចំនួន៣ គ្រឿងនៅក្នុងតំបន់នេះ។ទោះបីជាលោក Sobyaninមិនបានបញ្ជាក់ពីទីតាំងណាដែលត្រូវបានវាយប្រហារក៏ដោយ មន្ត្រីក្នុងតំបន់បាននិយាយថា ស្រុក Domodedovo នៅភាគខាងត្បូងទីក្រុងម៉ូស្គូ គឺជាកន្លែងដែលប្រព័ន្ធការពារដែនអាកាសត្រូវបានដាក់ពង្រាយ។នៅលើបណ្តាញសង្គម ប្រជាជននៅជិតទីក្រុងម៉ូស្គូក៏បានចែករំលែកវីដេអូដែលថតUAVអ៊ុយក្រែនដែលកំពុងហោះហើរនៅលើមេឃផងដែរ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី យន្តហោះ UAV ពីរគ្រឿងរបស់គៀវត្រូវបានបាញ់ទម្លាក់នៅក្នុងស្រុក Domodedovo ខណៈមួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងស្រុក Orekhovo-Zuevo ។ មិនទាន់មានរបាយការណ៍ពីមនុស្សស្លាប់ឬខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អង្គភាពការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ UAV អ៊ុយក្រែនសរុបចំនួន១៥៩គ្រឿងនៅទីតាំងជាច្រើននៅទូទាំងប្រទេស៕ពុតសាម៉ាត់
Post a Comment