ប្រធានាធិ​បតី​សហរដ្ឋ​អាមេរិកលោ​កTrumpថ្លែង​ថាលោក​​ត្រៀម​ខ្លួន​ទៅ​ប្រទេស​ចិ​នដើម្បី​ជួប​លោកX​i Jinping

ព្រឹត្តិការណ៍៖លោក Trumpបើកការវាយប្រហារពន្ធលើពិភពលោកទាំងមូល

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតី Xi Jinping អំពីគោលនយោបាយការបរទេសនិងបញ្ហាសេដ្ឋកិច្ច។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News អំពីថាតើលោកចង់ទៅជួបប្រធានាធិបតីចិន Xi Jinping ក្នុងអំឡុងពេលទស្សនកិច្ចក្រៅប្រទេសនោះប្រធានាធិបតីអាមេរិក Trump បានឆ្លើយតបថា"ខ្ញុំនឹងទៅ"ហើយបាននិយាយថាទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងមានសារៈសំខាន់ខ្លាំងណាស់។លោក Trump បាន​បង្ហាញ​បំណង​ចង់​និយាយ​ជាមួយ​មេដឹកនាំ​ចិន​ម្តង​ហើយ​ម្តងទៀត។កាលពីដើមសប្តាហ៍នេះ លោកបានព្យាករណ៍ថា អ្នកទាំងពីរអាចនិយាយគ្នាតាមទូរស័ព្ទបន្ទាប់ពីការចរចាអំពីការផ្អាករយៈពេល៩០ថ្ងៃលើពន្ធគយទៅវិញទៅមក។ក្រោមកិច្ចព្រមព្រៀង៩០ថ្ងៃដែលទើបសម្រេចបាន អាមេរិកនឹងកាត់បន្ថយពន្ធនាំចូលលើទំនិញចិនពី១៤៥% មក៣០% ខណៈចិននឹងកាត់បន្ថយពន្ធលើទំនិញដើមអាមេរិកពី១២៥% មក១០%។

មេដឹកនាំអាមេរិក-ចិន។ រូបថត៖ Tasnim
មេដឹកនាំសេតវិមានបាននិយាយថា"ប្រសិនបើខ្ញុំមិនធ្វើកិច្ចព្រមព្រៀងជាមួយចិនទេខ្ញុំគិតថាពួកគេនឹងដួលរលំ។ថ្វីបើមានចេតនាចង់ទាក់ទងមេដឹកនាំចិនក៏ដោយ លោកTrumpបានបង្ហាញពីដំណើរទៅកាន់មជ្ឈិមបូព៌ារបស់លោកក្នុងសប្តាហ៍នេះ ក្នុងគោលបំណងរក្សាអារ៉ាប៊ីសាអូឌីតកាតានិងអារ៉ាប់រួមនៅខាងក្រៅផ្នែកនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង៕ពុតសាម៉ាត់


Powered by Blogger.