លោកTrumpព្រមានអំពីសកម្មភាពយោធាទោះបីជាមានសុទិដ្ឋិនិយមអំពីកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ក៏ដោយ
ប្រធានាធិបតីអាមេរិកលោកDonaldTrumpបានសម្តែងសុទិដ្ឋិនិយមអំពីកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តជាមួយប្រទេសអ៊ីរ៉ង់។ប៉ុន្តែបានព្រមានថា ជម្រើសយោធានៅតែមានប្រសិនបើការទូតបរាជ័យ។
| ប្រធានាធិបតីអាមេរិក Donald Trump ។ រូបថត៖ New York Times |
យោងតាមសារព័ត៌មាន Newsweek កិច្ចចរចានុយក្លេអ៊ែរជុំទី៥ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់នៅទីក្រុងរ៉ូម បានបញ្ចប់នៅថ្ងៃទី២៣ខែឧសភា។នៅថ្ងៃទី២៥ខែឧសភា លោក Trump បាននិយាយថា ភាគីមានការចរចាល្អណាស់។ លោក Trump បានព្រមានថា "ខ្ញុំមិនដឹងថាខ្ញុំនឹងប្រាប់អ្នកពីរឿងល្អឬអាក្រក់ក្នុងរយៈពេលពីរថ្ងៃខាងមុខ ។ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំអាចប្រាប់អ្នកពីរឿងល្អបាន។ខ្ញុំចង់ឃើញរឿងនោះកើតឡើងព្រោះខ្ញុំមិនចង់ឃើញការទម្លាក់គ្រាប់បែកនិងមនុស្សស្លាប់" លោក Trump បានព្រមានថាសហរដ្ឋអាមេរិកនៅតែមានជម្រើសយោធា។ប្រសិនបើការទូតបរាជ័យ។ទន្ទឹមនឹងនោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានហៅការចរចាជុំទី៥ថាជា “ជុំនៃការចរចាប្រកបដោយវិជ្ជាជីវៈបំផុតមួយ”។ លោកបានសង្កត់ធ្ងន់ថាក្រុងតេអេរ៉ង់បានធ្វើសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយអំពីជំហររបស់ខ្លួន។បញ្ហាចម្បងមួយសម្រាប់ចរចាគឺកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ អ៊ីរ៉ង់បាននិយាយថាខ្លួននឹងបន្តដោយមាន ឬគ្មានកិច្ចព្រមព្រៀងជាមួយអាមេរិក។ អាមេរិកក៏បានស្នើឲ្យអ៊ីរ៉ង់បញ្ឈប់ទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។វឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ និងលទ្ធភាពនៃកិច្ចព្រមព្រៀងមួយនឹងជួយបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា កាត់បន្ថយហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរនិងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ប៉ុន្តែរហូតមកដល់ពេលនេះការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅតែជាឧបសគ្គចម្បងក្នុងដំណើរការចរចាពីព្រោះអ៊ីរ៉ង់ហៅវាថាជាបញ្ហាអធិបតេយ្យភាពខណៈដែលអាមេរិកមើលឃើញថាវាជាផ្លូវឆ្ពោះទៅរកការធ្វើសព្វាវុធ៕ពុតសាម៉ាត់
Post a Comment