លោកTrum​pចង់ឱ្យសហរដ្ឋអាមេរិកប្រើពាក្យ"ទិវា​ជ័យជំនះ"​សម្រាប់សង្គ្រាម​លោកលើកទី២

ប្រធានាធិបតីអាមេរិកលោកDonaldTrumpបានបង្ហាញពីចេតនារបស់លោកក្នុងការផ្លាស់ប្តូរថ្ងៃទី៨ឧសភា និង១១ ខែវិច្ឆិកាទៅជា "ទិវាជ័យជំនះ"ដែលជាការប៉ុនប៉ងចុងក្រោយបំផុតដើម្បីផ្លាស់ប្តូរវិធីហៅថ្ងៃឈប់សម្រាកជាតិ។នៅថ្ងៃទី១ខែឧសភា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសនៅលើវេទិកាសង្គម Truth Social ថា "ខ្ញុំចង់ប្តូរឈ្មោះថ្ងៃទី៨ឧសភាទៅជាទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២និងថ្ងៃទី១១ខែវិច្ឆិកា ទៅជាទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទី ១"។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ទិវាជ័យជំនះប្រារព្ធឡើងដោយសហភាពអឺរ៉ុប (EU) នៅថ្ងៃទី៨ខែឧសភា និងបណ្តាប្រទេសអតីតសហភាពសូវៀតនៅថ្ងៃទី៩ខែឧសភាគឺជាថ្ងៃនៃការចុះចាញ់ដោយគ្មានលក្ខខណ្ឌជាផ្លូវការរបស់ណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។សង្រ្គាមបានបន្តនៅអាស៊ីរហូតដល់ជប៉ុនចុះចាញ់នៅដើមខែកញ្ញាឆ្នាំ១៩៤៥បន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគី។ឥឡូវនេះនេះគឺជាថ្ងៃឈប់សម្រាកដែលត្រូវបានប្រារព្ធនៅសហរដ្ឋអាមេរិកជា"ទិវាអតីតយុទ្ធជន"ដែលជាកិត្តិយសដល់ជនជាតិអាមេរិកដែលបានបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក។លោក Trump បានបង្ហោះនៅលើ Truth Sicial ថា "យើងបានឈ្នះសង្រ្គាមទាំងពីរហើយមិនអាចប្រៀបផ្ទឹមបាននៅក្នុងកម្លាំង ភាពក្លាហានឬយុទ្ធសាស្ត្រយោធា។ប៉ុន្តែយើងមិនដែលប្រារព្ធទេ។ នោះដោយសារតែយើងលែងមានមេដឹកនាំដែលដឹងពីរបៀប!សេតវិមានមិនទាន់ចេញបទបញ្ជាប្រតិបត្តិឬសេចក្តីថ្លែងការណ៍ផ្លូវការណាមួយទាក់ទងនឹងការប្តូរឈ្មោះថ្ងៃខាងលើនោះទេ។

ប្រធានាធិបតីអាមេរិកលោកDonaldTrumpថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានក្នុងទីក្រុង Washington D.C ថ្ងៃទី៣០ខែមេសា។ រូបថត REUTERS
នៅប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៨ខែមេសា ប្រធានាធិបតីVladimirPutinបានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃជាមួយអ៊ុយក្រែននៅខែឧសភាខាងមុខដើម្បីអបអរសាទរខួបលើកទី៨០នៃសហភាពសូវៀតនិងជ័យជំនះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២។វិមានក្រឹមឡាំងបានដកស្រង់ការសម្រេចចិត្តរបស់លោក Putinដោយនិយាយថាបទឈប់បាញ់នឹងមានរយៈពេល៣ថ្ងៃមុននិងក្រោយថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥នៅពេលដែលប្រធានាធិបតីPutinនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអន្តរជាតិរួមទាំងប្រធានាធិបតីចិន Xi Jinping ក្នុងពិធីអបអរសាទរខួបលើកទី៨០នៃជ័យជំនះលើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ក្នុងអំឡុងសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានចងសម្ព័ន្ធមិត្តជាមួយអង់គ្លេសនិងសហរដ្ឋអាមេរិកប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់។សហភាព​សូវៀត​បាន​រង​របួស​ច្រើន​ជាង​គេ​ក្នុង​សង្គ្រាម ដោយ​មាន​មនុស្ស​ជាង ២០​លាន​នាក់​បាន​ស្លាប់។ នេះ​បើ​តាម AFP៕ពុតសាម៉ាត់


Powered by Blogger.