លោកTru​mpច្រានចោលសំណើរបស់​អ៊ុយក្រែន​រុស្ស៊ីមិនចង់បានបទឈ​ប់បាញ់បណ្តោះអាសន្នទេ

 ព្រឹត្តិការណ៍៖ ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោកDonaldTrumpបានច្រានចោលការអំពាវនាវរបស់អ៊ុយក្រែនឱ្យបង្កើនទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។រដ្ឋមន្ត្រីការបរទេសលោក Lavrov បាននិយាយថាទីក្រុងម៉ូស្គូមិនចង់បានបទឈប់បាញ់បណ្តោះអាសន្នទេ។

RTបានរាយការណ៍កាលពីថ្ងៃទី២១ឧសភាថា ប្រធានាធិបតីអាមេរិកលោក DonaldTrumpថ្មីៗនេះបានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឱ្យបង្កើនទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។

លោក Trump បាននិយាយថា "ខ្ញុំមិនមានបំណងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេ។ ការសម្រេចចិត្តណាមួយលើបញ្ហានេះគឺធ្វើឡើងដោយខ្ញុំដោយគ្មានយោបល់ពីនរណាម្នាក់ឡើយ។ យើងនឹងតាមដានរាល់ចលនារបស់ទីក្រុងម៉ូស្គូ ជាពិសេសនៅពេលដ៏រសើបដូចពេលនេះ" ។កន្លងមក មេដឹកនាំសេតវិមានបាននិយាយថាកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្សីអាចធ្វើឱ្យមានការពិបាកក្នុងការចរចា បញ្ចប់ជម្លោះនៅអ៊ុយក្រែន។សហភាពអឺរ៉ុប(EU)និងចក្រភពអង់គ្លេសបានប្រកាសជុំថ្មីនៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងម៉ូស្គូកាលពីថ្ងៃទី២០ឧសភា។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាគមន៍ចំពោះទង្វើនេះដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មស្រដៀងគ្នានេះនៅពេលសមស្របមួយ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃទី ២១ ឧសភា បានរិះគន់មេដឹកនាំអឺរ៉ុបដែលកំពុងអំពាវនាវឱ្យអាមេរិកបង្កើនទណ្ឌកម្ម ហើយបានបញ្ជាក់ថាទីក្រុងម៉ូស្គូនឹងមិនស្វែងរកសំណើប្រភេទ"បទឈប់បាញ់មុន ចរចានៅពេលក្រោយ" ។លោក Lavrov បានសង្កត់ធ្ងន់ថា "រុស្ស៊ីបានជួបប្រទះបញ្ហានេះរួចហើយនៅឆ្នាំ ២០២២។យើងនឹងមិនទទួលយកសំណើបទឈប់បាញ់បណ្តោះអាសន្នណាមួយទៀតទេរុស្ស៊ីត្រូវការកិច្ចព្រមព្រៀងសន្តិភាពដែលអាចដោះស្រាយឫសគល់នៃជម្លោះ។ មិនថាប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ឬប្រធានគណៈកម្មការអឺរ៉ុប Von der Leyen អំពាវនាវយ៉ាងណាក៏ដោយយើងនឹងមិនធ្វើកំហុសនេះម្តងទៀតឡើយ" លោក Lavrovបានសង្កត់ធ្ងន់។យោងតាមប្រធានាធិបតីរុស្ស៊ី លោកVladimirPutinជំហររបស់ទីក្រុងម៉ូស្គូគឺសំដៅរកដំណោះស្រាយរយៈពេលវែងដោយលើកឡើងពី"មូលហេតុស្នូល"នៃជម្លោះជំនួសឱ្យការស្វែងរកបទឈប់បាញ់បណ្តោះអាសន្ន៕ពុតសាម៉ាត់
Powered by Blogger.