សហរដ្ឋអា​មេរិកអាចចំណាយ​៤៥​លានដុល្លារសម្រាប់ក្បួនដង្ហែរខួបកំណើតរ​បស់​លោកTrump

រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ប្រហែល៤៥លានដុល្លារដើម្បីរៀបចំព្យុហយាត្រាយោធានៅទីក្រុងវ៉ាស៊ីនតោននៅខែក្រោយស្របពេលជាមួយនឹងថ្ងៃខួបកំណើតគម្រប់៧៩ឆ្នាំរបស់ប្រធានាធិបតី Donald Trump ។

ប្រធានាធិបតីអាមេរិក Donald Trump ។ រូបថត៖ NYT
កាសែត Washington Post បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអាមេរិក លោក Steve Warren នៅថ្ងៃទី១៥ខែឧសភា ដោយនិយាយថា ក្បួនដង្ហែរប្រារព្ធខួបលើកទី ២៥០នៃការបង្កើតសាខាយោធានេះ ក្នុងទីក្រុងវ៉ាស៊ីនតោន មានតម្លៃប៉ាន់ស្មានប្រហែល៤៥លានដុល្លារ។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា ស្រប​នឹង​ថ្ងៃ​ខួប​កំណើត​គម្រប់ ៧៩ ឆ្នាំ​របស់​ប្រធានាធិបតី Donald Trump។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាហានប្រហែល៧,៥០០ នាក់ គ្រឿងបរិក្ខារចំនួន១៥០និងយន្តហោះចំនួន៥០នឹងចូលរួមនៅក្នុងក្បួនដង្ហែ។ មន្ត្រីយោធាម្នាក់បានបង្ហើបឱ្យដឹងថាកងទ័ពអាមេរិកគ្រោងនឹងដាក់ពង្រាយរថក្រោះ M1 Abrams ចំនួន២៥គ្រឿងទៅកាន់រដ្ឋធានី។ បន្ថែមពីលើការចំណាយលើការដឹកជញ្ជូនរថក្រោះទាំងនេះក៏អាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនចំណាយលើការជួសជុលផ្លូវផងដែរ។បន្ថែមពីលើក្បួនដង្ហែរខួបលើកទី២៥០នៃការបង្កើតកងទ័ពអាមេរិក នឹងរួមបញ្ចូលការបាញ់កាំជ្រួច និងពិធីបុណ្យនៅ National Mall រួមទាំងការសម្តែងតន្ត្រីនិងការប្រកួតកីឡាកាយវប្បកម្មផងដែរ។ប្រធានាធិបតី Trump ចង់ធ្វើព្យុហយាត្រាយោធានៅទីក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកបន្ទាប់ពីបានចូលរួមក្បួនដង្ហែរ Bastille Day របស់បារាំងក្នុងឆ្នាំ២០១៧។ ទោះជាយ៉ាងណាក៏ដោយគំនិតនេះបានធ្លាក់ចុះបន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយថាការចំណាយអាចលើសពី៩០លានដុល្លារ។អាមេរិកកម្រនឹងធ្វើព្យុហយាត្រាយោធាណាស់។លើកចុងក្រោយដែលប្រទេសនេះធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំគឺនៅឆ្នាំ ១៩៩១នៅពេលដែលរថក្រោះនិងទាហានរាប់ពាន់នាក់បានដង្ហែក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរជ័យជម្នះលើកងកម្លាំងអ៊ីរ៉ាក់ក្នុងសង្គ្រាមឈូងសមុទ្រ៕ពុតសាម៉ាត់


Powered by Blogger.