រយៈពេល៤ខែដើមឆ្នាំ២០២៥នេះកម្ពុជាចំនួនភ្ញៀវទេសចរចិនកើនឡើង៤៩ភាគរយ
កាលពីថ្ងៃសុក្រលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាកម្ពុជាបានរាយការណ៍ពីការកើនឡើង៤៩ ភាគរយនៃចំនួនភ្ញៀវទេសចរចិនក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៥។
លោកបានថ្លែងសុន្ទរកថាក្នុងឱកាសពិធីបើកឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញថាភ្ញៀវទេសចរចិនជាង៣៨ម៉ឺននាក់បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងអំឡុងខែមករាដល់ខែមេសា ឆ្នាំនេះ កើនឡើង ៤៩ភាគរយ បើធៀបនឹងឆ្នាំមុន។លោករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីដែលមានអ្នកចូលរួមប្រមាណ ៨០០នាក់ថា“ដោយផ្អែកលើនិន្នាការដ៏ល្អនេះខ្ញុំជឿជាក់យ៉ាងមុតមាំថា ‘ឆ្នាំទេសចរណ៍កម្ពុជា-ចិន’ប្រាកដជានឹងក្លាយជាឱកាសដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀតនិងធ្វើឱ្យការផ្លាស់ប្តូរទេសចរណ៍និងវប្បធម៌រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ»។លោកបានមានប្រសាសន៍ថាឆ្នាំទេសចរណ៍មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងស្មារតីមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។
![]() |

Post a Comment