ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០និងកិច្ចសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍និងសង្ឃឹមថានៅពេលខាងមុខមិនយូរមិនឆាប់យើងនឹងអាចវិលមកអបអរសាទររោងចក្រទី៣០០នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះម្តងទៀតដោយសម្តេចបានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះថាជាកូនរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីកម្ពុជាព្រោះទីនេះត្រូវបានបង្កើតឡើងក្នុងសម័យសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រី។
 |
|
សម្តេចធិបតីបានបន្តថាជាប្រវត្តិសាស្ត្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺមានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជាដោយតំបន់នេះត្រូវបានទទួលស្គាល់ គាំទ្រ និងមានការចុះកិច្ចព្រម ព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមរវាងរដ្ឋាភិបាល កម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងក្នុងឆ្នាំ២០០៨ ជាពិសេសការអនុវត្តរួមគ្នាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ឯកឧត្តមប្រធានាធិបតីចិនមកកាន់កម្ពុជា ហើយក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្របតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី២នៅឆ្នាំ២០១៩នាទីក្រុងប៉េកាំងសម្តេចតេជោក៏បានបញ្ជាក់ពីភាពជោគជ័យនៃតំបន់សេដ្ឋកិច្ចនេះដែលជាសក្ខីភាពនៃការសហការក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវរវាងប្រទេសទាំងពីរ។សម្តេចបានឲ្យដឹងថាសម្រាប់ខេត្តព្រះសីហនុចំនួនសហគ្រាសបានកើនឡើង៦៩សហគ្រាសជាមួយកម្មករនិយោជិត១ម៉ឺននាក់ជាងកាលពីឆ្នាំ២០០៨រហូតដល់៣៨៣៣សហគ្រាសជាមួយនឹងកម្មករនិយោជិតប្រមាណជាង ១១៥.៨០០នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ ឈ្នួលប្រមាណ ៣៥៩លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសទាំង៥នៅខេត្ត ព្រះសីហនុមានរោងចក្រ សហគ្រាសចំនួន ៣២៧ មានកម្មករនិយោជិតចំនួន ៤៦.៧៥០នាក់ និងទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ១៥០លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ ហើយបើយើងគិតនៅទូទាំងប្រទេសដែលចាប់ផ្តើមពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដល់ខែមេសា ឆ្នាំ២០២៥នេះចំនួនរោងចក្រ សហគ្រាសបានកើនដល់ ៤៥.៣៨៦រោងចក្រ សហគ្រាស ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ កើនឡើងចំនួន ៤.៣០០រោងចក្រ សហគ្រាស ហើយកម្មករនិយោជិតបានកើនឡើងពី ១.៦៥០.០០០នាក់ដល់១.៨៧០.០០០នាក់ដែលទទួលបានប្រាក់ឈ្នួលជាមធ្យម ៥,៩ពាន់លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។សូមជម្រាបជូនថាគិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស កើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត សរុបជាង១១ម៉ឺន នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ អាម៉េរិក ។ បើគិតទូទាំងប្រទេស ពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ដល់ប្រមាណ១,៨៧លាននាក់ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិត ជាមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥,៩ពាន់លានដុល្លារអាម៉េរិក ។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករ-និយោជិត ប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក ។ការវិនិយោគបង្កើតរោងចក្រសហគ្រាស បានផ្តល់ឱកាសការងារដោយផ្ទាល់និងដោយប្រយោលដែលបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរនិងបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនជាបន្តបន្ទាប់៕ណារ៉ូនប្រភពSTPM
Post a Comment