នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍៤ចំណុចដល់អ្នកសារព័ត៌មាន
សារលិខិតសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥ក្រោមប្រធានបទ«ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហានផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ»សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជួយបង្ហាញផ្លូវដល់អ្នកសារព័ត៌មានបន្តផលិតនិងផ្សព្វផ្សាយតែព័ត៌មានពិតសុក្រឹតត្រឹមត្រូវមានប្រភពច្បាស់លាស់និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួនដល់អ្នកសារព័ត៌មានដូចជា៖
![]() |
ទី២.ត្រូវគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈនិងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម ស្លាកសារព័ត៌មាន។
ទី៣. ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាច កើតចលាចល ភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ។
ទី៤.ត្រូវបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថលអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកកម្ពស់គុណភាពព័ត៌មានសណ្តាប់ធ្នាប់ព័ត៌មានសុវត្ថិភាពព័ត៌មាននិងកិត្យានុភាពស្ថាប័នសារព័ត៌មានក៏ដូចជាកសាងជំនឿទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន៕

Post a Comment